ព្រុចសែល៖ ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ឱ្យមាន ការអនុញ្ញាតឱសថចំនួនពីរប្រភេទ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំទាំងពីរប្រភេទគឺ Ronapreve ផលិតដោយក្រុមហ៊ុនឱសថ ដែលមានមូលដ្ឋាន នៅប្រទេសស្វីស Roche និងថ្នាំ Regkirona ផលិតដោយក្រុមហ៊ុនថ្នាំ កូរ៉េខាងត្បូង...
បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន នឹងបញ្ជូនកងទ័ព និងមន្ត្រីប៉ូលីសចំនួន ៨.៥០០នាក់ ព្រមទាំងឭឧទ្ធម្ភាគចក្រចំនួន ១៥គ្រឿង ទៅការពារព្រំដែនជាប់ នឹងប្រទេសបេឡារុស ក្នុងគោលបំណងទប់ស្កាត់ ការប៉ុនប៉ងអាចមានពី ជនអន្តោប្រវេសន៍បំពានឆ្លងព្រំដែន។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ឲ្យ ចូលមកក្នុងទឹកដីខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ បានឲ្យដឹងថា ធនាគារពិភពលោកឬ World Bank បានប្រកាសក្នុងការផ្តល់ជំនួយថ្មី ដែលមានទំហំរហូតទៅដល់ជាង ១៥០០លានដុល្លារ ទៅឲ្យប្រទេសអង់ហ្គោឡា។ កញ្ចប់ប្រាក់ជំនួយនេះនឹងអាច ទទួលយកបាននិងយកទៅ ប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ ហើយវានឹងត្រូវយកទៅជួយដល់ កិច្ចក្នុងវិស័យធំៗរបស់ ប្រទេសដូចជាធារសាស្ត្រ វិស័យកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផងដែរ។ លោក Hafez...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា អាមេរិកតែតែងបំពានលើកម្ពុជា ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញ នៅក្នុងការរប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាមេរិកនៅតែយកបញ្ហា នៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ធ្វើការកៀបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុច្ចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាអ្នកទោស ៧រូប ដែលវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយលួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១២ វិច្ឆិកា នេះ សម្ដេច ស ខេង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែង១៥.០០០គីឡូម៉ែត្រ ហើយសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ ក្នុងកិច្ចសម្ភាសន៍របស់ទូរទស្សន៍CNBC នាឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី១២...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរនិងកំពង់ផែរាម ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា។ សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៣ ត្រង់ចំណុចគីឡូម៉ែត្រ ២២+០៥០ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១២ វិច្ឆិកា បានឱ្យដឹងថា «សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក...
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ក្រុមហ៊ុនចំនួន១៤ ដែលបានបោះទុនវិនិយោគ លើវិស័យជាច្រើន នៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥...