ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន វី អាយ ភី ខេមខូអបភេីរេសិន និងលោកជំទាវ នុន ចាន់ពិសី នាថ្ងៃទី៩ខែ១១ ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ អំណោយដែល លោកឧកញ៉ា ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល រួមមានថវិកា ៤លានរៀល មី៥កេសធំ អាល់កុល ២កាន(៦០លីត្រ) ម៉ាស់៥០០០ម៉ាស់ ទឹកសុទ្ធ ១០កេស និងអង្ករ ១តោន។ នាឱកាសនោះ លោក កែរ រដ្ឋា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា សូវ សច្ច:សម្បត្តិ អគ្គនាយកក្រុមហ៊ុន វី អាយ ភី ខេមខូអបភេីរេសិន និងលោកជំទាវ នុន ចាន់ពិសី និងកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមជូនពរលោកឧកញ៉ា និងលោក ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាន: កុំបីឃ្លាងឃ្លាតឡើយ៕
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការបដិសេធមិនបន្ត ដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abbas បានធ្វើការកត់សម្គាល់នៅក្នុង ពិធីបើកការិយាល័យកណ្តាលថ្មី នៃគណៈកម្មាធិការរៀបចំការ បោះឆ្នោតកណ្តាលប៉ាឡេស្ទីន នៅជិតទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក Pehin Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រីការពារជាតិ ប្រុយណេដារ៉ូសាឡាម សម្តេចពិជ័យសេនា...
ភ្នំពេញ ៖ តបតាមការយាងរបស់លោកស្រី អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមក្នុងមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្កូ...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ របស់សមាជិក សភាអាមេរិក ដែលបានមកដល់ជាមួយនឹ ងយន្តហោះយោធា។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងក្នុងខណៈដែលបញ្ជាក់សារជាថ្មីថា តៃវ៉ាន់គឺជាប្រទេសមួយយ៉ាងធ្ងន់ធ្ងរថា “ទង្វើរបស់សហរដ្ឋអាមេរិក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពដែនដីរបស់ចិន និងបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរំលឹកពី ការឈឺចាប់ដែលមិន អាចបំភ្លេចបាន នៃការស្លាប់យ៉ាងវេទនា របស់កូនប្រុសដ៏កំសត់ និងនឹកដល់ការឈឺចាប់ លើសពីការអត់ធ្មត់បាន របស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ ដែលត្រូវពួកប៉ុលពត សម្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។...
តេហរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីរ៉ង់ លោក Hossein Amir Abdollahian និងសមាសភាគី ខាងអាល្លឺម៉ង់ លោក Heiko Maas បានធ្វើការលើកឡើងរួមគ្នា ក្នុងការដករបាំងឧបសគ្គ ចេញហើយបន្តពង្រីកចំនងទំនាក់ទំនង ទ្វេភាគី រវាងគ្នានិងក៏ដូចជាចូលរួម សហការគ្នាដោះស្រាយ បញ្ហាអន្តរជាតិផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់...
បរទេស៖ ក្រុមរដ្ឋាភិបាលសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានធ្វើការព្យួរចោលជាអន្លើៗ នូវកិច្ចការសម្រួលទិដ្ឋាការ សម្រាប់មន្ត្រីបេឡារុស ដើម្បីជាការឆ្លើយតប ចំពោះការវាយប្រហារ ដែលទីក្រុងព្រួចសែលនិយាយថា ទីក្រុង Minsk កំពុងតែធ្វើការជំរុញឲ្យ ជនអន្តោប្រវេសន៍ ឆ្លងព្រំដែនជាប់ប្រទេសប៉ូឡូញ និងលីទុយអានី។ សហភាពអឺរ៉ុប បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា ប្រទេសអាហ្វហ្គានីស្ថាន និងអាហ្វ្រិក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី បានធ្វើការឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពល សម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រវាងប្រទេសទាំងពីរផង...
ភ្នំពេញ៖ លោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងជំនួបទ្វេភាគី រវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Amanda Milling...