ព័ត៌មានជាតិ

ឧកញ៉ា សូវ សច្ចៈសម្បត្តិ នាំយកអំណោយ ជាថវិកា និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន មន្ទីរសុខាភិបាល ខេត្តស្វាយរៀង

ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ក្រុម​ហ៊ុន​ វី​ អាយ​ ភី​ ខេម​ខូអបភេីរេសិន​ និងលោកជំទាវ នុន​ ចាន់​ពិសី​ នាថ្ងៃទី៩ខែ១១ ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ 

អំណោយដែល លោកឧកញ៉ា ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង​ មន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ រួមមានថវិកា​ ៤លានរៀល មី៥កេសធំ អាល់កុល​ ២កាន(៦០លីត្រ)​ ម៉ាស់​៥០០០ម៉ាស់ ទឹកសុទ្ធ​ ១០កេស​ និងអង្ករ​ ១តោន។ 

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ លោក កែរ រដ្ឋា ក្នុងនាម​ថ្នាក់​ដឹកនាំ​មន្ទីរ​សុខាភិបាល​ ខេត្ត​ស្វាយរៀង​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​លោក​ឧកញ៉ា​ សូវ​ សច្ច:​សម្បត្តិ​ អគ្គនាយក​ក្រុម​ហ៊ុន​ វី​ អាយ​ ភី​ ខេម​ខូអបភេីរេសិន​ និង​លោក​ជំទាវ នុន​ ចាន់​ពិសី​ និងកោត​សរសើរ​ដោយ​ស្មោះស្ម័គ្រ ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​ធម៌​នេះ​ និង​សូម​ជូន​ពរ​លោក​ឧកញ៉ា​ និង​លោក​​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​៥​ប្រការ ​គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ និង​បដិភាន:​ កុំបី​ឃ្លាង​ឃ្លាត​ឡើយ​៕

To Top
×