ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងចូលរួម មហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ (Video)

ភ្នំពេញ ៖ តបតាមការយាងរបស់លោកស្រី អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមក្នុងមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជ សុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ញាក់ថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្រ្ត វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕

សូមជម្រាបជូនថា មហាសន្និបាត ទីក្រុងប៉ារីស លើកទី៤១ នាពេលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយមានតំណាងរដ្ឋជាសមាជិកចំនួន១៩៣ នឹងពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន លើកិច្ចគាំពារបេតិកភណ្ឌ បរិស្ថាន និងអប់រំ៕

To Top