តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤,៣១២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់៦,១២១,៧៥៧នាក់ ។ ក្រសួងបានឲ្យដឹងថា ជំងឺរាតត្បាតក៏បានឆក់យកជីវិតមនុស្ស៨២នាក់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដោយគិតទៅមានចំនួនសរុបចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ កើនដល់១២៩,៩១២ នាក់ ។ ក្រសួងបានឱ្យដឹងថា មនុស្សសរុបចំនួន៥.៨៩២.៥៧៤នាក់បានជាសះស្បើយពីជំងឺ ឬត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៣.៣២៨នាក់នៅតែស្ថិតក្នុងបន្ទប់ជួយសង្គ្រោះបន្ទាន់ ។...
ម៉ូស្គូៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានបញ្ហាជាច្រើននៅក្នុងប្រទេស មិនអាច និងមិនគួរអះអាងថា ពួកគេជា “ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ” បានឡើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិចមានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយធ្វើអត្ថាធិប្បាយលើ...
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសនៅថ្ងៃពុធនេះថា បានរកឃើញករណីដំបូងរបស់ខ្លួន នៃមេរោគកូវីដ-១៩ ប្រភេទ Omicron ។ ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញសម្រាប់ពលរដ្ឋដែលចូលមកក្នុងប្រទេសមកពីប្រទេសអាហ្រ្វិកខាងជើង ដោយបន្ថែមថា អ្នកឆ្លងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយអ្នកពាក់ព័ន្ធដែលជិតស្និទ្ធទាំងនោះត្រូវបានធ្វើតេស្ត ។ ក្រសួងអំពាវនាវដល់សាធារណជនឲ្យបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។...
Royal Enfield Meteor 350 ម៉ូតូដែលលក់ដាច់បំផុតនឹងមកដល់ជាមួយស្តុកថ្មីសម្រាប់តម្រូវការរបស់អតិថិជននៅឆ្នាំ 2022។ ការមកដល់របស់ Royal Enfield Classic 350cc REBORN ត្រៀមបង្ហាញខ្លួននៅលើដងផ្លូវប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ដោយបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជិតកន្លះឆ្នាំមកហើយ Royal Enfield Meteor 350 នៅតែជាចំណាប់អារម្មណ៍ដ៏សំខាន់សម្រាប់អ្នកចូលចិត្តប្រភេទ Cruiser ។ ប្រសិនបើអ្នកក្រលេកមើលចំនួន...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា ភាពក្រីក្រនៅតាមទីក្រុង កំពុងមានការកើនឡើងដល់ទៅ៣ដង នៅក្នុងប្រទេសមីយ៉ានម៉ា បណ្ដាលឲ្យជិតពាក់កណ្ដាលនៃ ចំនួនប្រជាជនស្ថិតនៅក្រោម បន្ទាត់ក្រីក្រនាឆ្នាំក្រោយនេះ ស្របពេលដែលឥទ្ធិពលនៃជម្ងឺកូវីដ១៩និងរដ្ឋប្រហារយោធា គម្រាមដល់ដំណើររីកចម្រើនដែលកើតមានក្នុងរយៈពេលមួយទសវត្សកន្លងទៅ។ កងទ័ពមីយ៉ានម៉ា បានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតរបស់ម្ចាស់ពាន់រង្វាន់សន្តិភាពណូបែល គឺលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បណ្ដាលឲ្យមានភាពចលាចលនយោបាយនិងសេដ្ឋកិច្ច ក្នុងខណៈដែលព្យាយាមកម្ទេចក្រុមប្រឆាំង និងបង្កការប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រយុទ្ធនឹងមេរោគកូរ៉ូណា។...
បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនអាចកាត់បន្ថយភាពតានតឹងជាមួយលោកខាងលិច ជុំវិញរឿងអ៊ុយក្រែនបាន ព្រោះតែមានការប្រមូលផ្តុំដ៏ធំនៃកងកម្លាំងទ័ពរបស់ប្រទេសអ៊ុយក្រែន នៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក សម្ពន្ធមិត្តយោធាណាតូនិងអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញសកម្មភាពខុសធម្មតារបស់កងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា គោលជំហររបស់ខ្លួន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ ខែធ្នូ ២០២១នេះ បានជំរុញដល់មន្ត្រីជំនាញ ធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត ធ្វើឲ្យខូចខាត...
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីឆេះនៅចំណុច អាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្ដាលឲ្យសន្តិសុខ ២នាក់ និងតារាចម្រៀងម្នាក់ស្លាប់ និងម្នាក់ទៀតជា DJ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។ យោងតាមនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ...
ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោងតាមអាជ្ញាធរយោធារបស់ប្រទេសចិន បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធចិន និងវៀតណាម នឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ។ យោងតាមនាយកដ្ឋានគាំទ្រផ្នែកភស្តុភារនៃគណៈកម្មាធិការយោធាមជ្ឈិម ហៅកាត់ថា (CMC) បានឱ្យដឹងថា ប្រទេសចិននឹងបញ្ជូនក្រុមគ្រូពេទ្យដែលមានបុគ្គលិកចំនួន ៨៤នាក់ ទៅកាន់ទីក្រុង Mong...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការបែកបាក់ផ្ទៃក្នុងរវាង លោក កឹម សុខា និងលោក សម រង្ស៊ី គឺជារឿងរបស់ពួកអ្នកឯង កុំមកស្ដីបន្ទោសសម្ដេចព្រោះមិនពាក់ព័ន្ធសម្តេចឡើយ ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...