សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានរកឃើញករណីដំបូងនៃវីរុសក្លាយពូជថ្មីឈ្មោះថា Omicron កាលពីថ្ងៃពុធចំនួន៥ករណី ។ ក្រុមមន្ត្រីបាននិយាយដូច្នេះ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានកើនឡើងលើសពី៥.០០០នាក់ ជាលើកដំបូង ហើយបានធ្វើឲ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដែលអ្នកជំងឺមានរោគសញ្ញាជាច្រើនលេចឡើង ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ...
លោក XiJinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា “៤០ឆ្នាំ កន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រតែងតែជាការងារសំខាន់របស់ខ្ញុំ។” ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក XiJinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ។ភាគទី១ គឺរឿងរ៉ាវស្តីពីការចុះត្រួតពិនិត្យការងារនៅក្រុង Dingxiមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ Dingxiជាក្រុងល្បីឈ្មោះនៅប្រទេសចិន។ភូមិ Yuangudui ជាភូមិក្រីក្រខ្លាំងនៅក្រុងDingxi។ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ លោក XiJinping បានចុះត្រួតពិនិត្យការងារនៅភូមិ Yuangudui ស្រុក Weiyuan ក្រុង Dingxi ខេត្តGansu ដើម្បីសួរសុខទុក្ខប្រជាជនក្រីក្រលំបាកនិងស្វែងយល់ពីស្ថានការណ៍ ផលិតកម្មនិងជីវភាពរស់នៅរបស់ពួកគាត់។ លោកតាMaGangបានស្វាគមន៍លោក...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន២នាក់ ដែលត្រូវជា ឪពុក និង កូន ជាប់ពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន ដោយព្រួតគ្នា វាយសម្លាប់ បុរសម្នាក់ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថ្លែងថា ប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ “ការតស៊ូដ៏ស្វិតស្វាញ” នៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យមានវឌ្ឍនភាពលើវិស័យនានា រួមទាំងវិស័យការពារជាតិ កសិកម្ម និងសំណង់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០២ ខែធ្នូ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រេស៊ីល កាលពីថ្ងៃអង្គារបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេបង្អស់ ដែលបានរាយការណ៍ករណីនៃវីរុសបំប្លែងខ្លួនថ្មីឈ្មោះថា Omicron ។ យោងតាមទីភ្នាក់ងារនិយតកម្មសុខភាពប្រេស៊ីល បានឲ្យដឹងថា ករណី០២ដំបូងរបស់ប្រទេសនេះពាក់ព័ន្ធនឹងគូស្នេហ៍មួយគូ ដែលទាំង២នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសបំប្លែងខ្លួនថ្មី។ បុរសនេះបានមកដល់ទីក្រុង សៅប៉ូឡូ ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយប្រពន្ធរបស់គាត់មិនបានធ្វើដំណើរទេ ។ រដ្ឋាភិបាលប្រេស៊ីល...
បរទេស៖ ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលការងារសំណង់នៅខាងក្រៅស្ថានីយ។ ប៉ូលីសបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅកន្លែងសាងសង់របស់ប្រតិបត្តិករផ្លូវដែក Deutsche Bahn នៅស្ពាន Donnersberger ក្នុងទីក្រុង Munich ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបានបន្ថែមថា មនុស្ស៣នាក់បានរងរបួសនៅក្រោយហេតុការណ៍ផ្ទុះនោះ។ ចរាចរណ៍របស់រថភ្លើងត្រូវបានផ្អាកនៅពេលទៅជិតស្ថានីយកណ្តាលក្នុងទីក្រុង Munich ។...
ភ្នំពេញ៖ លោកស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជ បានប្រកាសគាំទ្រជាឱឡារិក និងទាំងស្រុងចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់បន្តវេនដឹកនាំប្រទេស ទៅថ្ងៃអនាគត ស្របតាមការប្រកាសរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ។ លោក ស្វាយ ស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិល នៅមុននេះបន្តិចថា “ខ្ញុំយល់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលពិតជា មានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ ជាពិសេស ឯកឧត្តម បាននិងកំពុងធ្វើសកម្មភាព ជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗ ជាច្រើនទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិនិង ប្រជាជនកម្ពុជា”។ លោកបន្ថែមថា “តាមរយៈលក្ខណៈ សម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំពិតជាមានជំនឿ យ៉ាងមុតមាំថា «កូនខ្មែរម្នាក់ នេះពិតជាអាចធ្វើបានគ្រប់យ៉ាង» ដើម្បីជំរុញការការពារនិងអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ”៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ឲ្យមកធ្វើការបណ្តាក់ទុននៅកម្ពុជា ស្របតាមលក្ខខណ្ឌ អនុគ្រោះសម្រាប់វិនិយោគិន ដោយយោងតាមច្បាប់ ស្តីពីការវិនិយោគថ្មី។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ ធ្នូនេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ធ្នូ ឧបនាយករដ្ឋមន្ត្រី ប្រាក់...
ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និង ជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈភាពជាអ្នកឧបត្ថម្ភគាំទ្រដល់មហោស្រពសិល្បៈ និងយុទ្ធនាការអប់រំនៅរាជធានីភ្នំពេញ។ ធនាគារកាណាឌីយ៉ា ដែលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ The Asian Banker ថាជា “The Best Retail Bank in Cambodia” បានប្រកាសពីការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Cambodian...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ឃាំងក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ជួល ដើម្បីទុកបង្ខំរួមភេទ និង ក្រោយមក បានបង្ខំអោយជនរងគ្រោះ ទៅ រួមភេទ ជាមួយមួយអ្នកដទៃ ដើម្បីយកលុយ...