អត្ថបទស្រាវជ្រាវ (scholar)

រឿងរ៉ាវកាត់បន្ថយភាពក្រីក្ររបស់លោក Xi Jinping ៖ចុះត្រួតពិនិត្យការងារនៅក្រុង Dingxi មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

លោក ​XiJinping ប្រធានរដ្ឋ​ចិន​​​ធ្លាប់​ថ្លែង​ថា​ ​“​៤០​ឆ្នាំ​ កន្លងទៅនេះ ​ខ្ញុំ​ធ្លាប់​​ធ្វើការងារ​​នៅ​ស្រុក​ ​ទីក្រុង ខេត្ត​និង​មជ្ឈិម​ចិន​ ​ការងារ​កាត់​បន្ថយភាពក្រីក្រ​តែងតែជា​ការងារ​សំខាន់​របស់​ខ្ញុំ​។​” ​ខាង​ក្រោម​នេះ គឺ​រឿងរ៉ាវ​ស្តីពី​លោក ​XiJinping​​ ដឹកនាំ​ប្រជាជន​ចេញផុត​ពី​ភាពក្រីក្រ​។​ភាគ​ទី​១ ​​គឺ​រឿង​រ៉ាវ​ស្តីពី​ការ​ចុះត្រួតពិនិត្យ​ការងារ​នៅ​ក្រុង​ Dingxi​មុន​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​។

Dingxi​ជា​ក្រុង​​ល្បីឈ្មោះ​នៅ​ប្រទេស​ចិន​។​ភូមិ Yuangudui​ ជា​ភូមិ​ក្រីក្រ​ខ្លាំង​​នៅ​​ក្រុង​Dingxi។​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៣ ​លោក ​XiJinping​ បាន​ចុះត្រួតពិនិត្យ​ការងារ​នៅ​​ភូមិ Yuangudui ​ស្រុក Weiyuan​ ក្រុង Dingxi ​ខេត្តGansu​ ​ដើម្បី​សួរសុខទុក្ខ​ប្រជាជន​ក្រីក្រ​លំបាកនិង​ស្វែងយល់​ពី​ស្ថានការណ៍ ​ផលិតកម្ម​​និង​ជីវភាព​រស់​នៅ​របស់​ពួកគាត់​។​

លោកតា​MaGang​បាន​ស្វាគមន៍​លោក ​​XiJinping​ នៅមាត់​ទ្វារនៃទីធ្លា។

 “​តើ​លោក​មាន​​អាយុ​ប៉ុន្មាន​ហើយ?ខ្ញុំ​មក​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​លោក​។លោក XiJinping​ បាន​ចាប់​ដៃរបស់​លោកតា​ MaGang ​ហើយ​និយាយ​យ៉ាង​ស្និទ្ធស្នាល។

“អាយុ៨០ឆ្នាំហើយ។លោក​អគ្គលេខាធិការ ​បក្ស​បាន​មក​សួរសុខទុក្ខ​ ​គឺ​ជា​សំណាងធំ​បំផុតរបស់ខ្ញុំ​”។លោក​តា ​MaGang រំភើប​ខ្លាំងណាស់​ដោយ​មិនដឹងថា ​ត្រូវនិយាយ​ពី​អ្វី។

តើ​មាន​ស្បៀងអាហារគ្រប់គ្រាន់​ទេ?​ ​តើ​មាន​ប្រាក់​​ធានា​ជីវភាព​ទេ​ ​មាន​ការ​ធានារ៉ាប់រ៉ង​សុខភាព​ទេ? ​ចៅៗ​​បាន​ទៅ​សាលា​រៀត​ទេ? ​ទំនិញ​សម្រាប់​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​បាន​ត្រៀម​រួច​​ហើយ​ឬ​នៅ?បន្ទាប់​ពី​ទទួលបាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​របស់​លោកតា​MaGang  ​លោក ​XiJinping​ មាន​ភាព​រីករាយ​ណាស់​​។

លោក ​XiJinping​ បានយកចិត្តទុកដាក់​​ខ្ពស់​ចំពោះ​​ស្ថានភាព​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ភូមិ​។​លោក​បាន​និយាយថា​ ​នៅពេល​អនាគត​ ​ការអភិវឌ្ឍ​នៅ​ភូមិ​ត្រូវ​តែ​​ផ្តោត​លើ​ការ​ត្រួសត្រាយវិធី​​បង្កើន​ប្រាក់​ចំណូល​ ​​ចិញ្ចឹម​សត្ វ​ដើម្បី​បាន​ប្រាក់​ចំណូល​ខ្ពស់​និង​មាន​ស្ថិរភាព ​ប៉ុន្តែ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដោះស្រាយ ​បញ្ហា​បណ្តុះបណ្តាល ​ការ​បង្ការ​ជំងឺ​ឆ្លង​សត្វ​និង​ការ​លក់។

    ជិតម៉ោង​១២ថ្ងៃត្រង់ហើយ ​លោក ​XiJinping បាន​ចេញ​ពី​ផ្ទះ​របស់​លោកតា ​MaGang ​ហើយអ្នកភូមិបាន​នាំគ្នា​ទៅចាប់ដៃ​លោក​អគ្គលេខាធិការដើម្បីនិយាយលា​ដំណើរ​។លោក​XiJinping ​បាន​លើកទឹកចិត្ត​ថា​  ​“​បក្ស​កុម្មុយនិស្ត​ចិន​ និង​រដ្ឋាភិបាល​សុទ្ធតែ​យកចិត្តទុកដាក់​ខ្ពស់​ដល់ ​ការងារ​កាត់បន្ថយភាព​ក្រីក្រ​ ​មុខ​ជា​នឹង​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ដល់​អ្នក​ភូមិ​ជា​មិន​ខាន​។​ អ្នកភូមិ​ត្រូវ​តែ​ស្វែងរក​ផ្លូវ​អភិវឌ្ឍន៍ ​​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​កាន់​តែ​ល្អ​ប្រសើរ ​ហើយ​កែប្រែ​ស្ថានភាព​ក្រីក្រ​ក្នុង​ពេល​ឆាប់​ៗ៕

To Top