ភ្នំពេញ៖ ក្នុងឱកាស ចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិលើមន្រ្តីខ្មែរគឺជាសញ្ញានយោបាយតែប៉ុណ្ណោះ។
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពបន្ថែមទៀត នៅក្នុងប្រទេសអ៊ីរ៉ង់ ស៊ីរី និងអ៊ូហ្គង់ដា ដោយចោទប្រកាន់ពួកគេ ពីបទជាប់ពាក់ព័ន្ធការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងសកម្មភាពគាបសង្កត់នានា។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងផ្តោតគោលដៅ លើការគាបសង្កត់និងការធ្វើឲ្យ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដោយការដាក់ទណ្ឌកម្ម លើបុគ្គលនិងអង្គភាព ដែលមានជាប់ពាក់ព័ន្ធនឹង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នៅថ្ងៃពុធនេះ បានជំរុញប្រទេសអ៊ីរ៉ង់ ឲ្យចុះហត្ថលេខាកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដោយនិយាយថា វាជាឱកាសចុងក្រោយដើម្បីធ្វើវា ត្រឹមតែមួយថ្ងៃនៅមុនកិច្ចពិភាក្សាគ្នា ដែលគេរំពឹងថានឹងបន្តធ្វើ។ លោកស្រីបាននិយាយប្រាប់វិទ្យាស្ថាន Chatham House យ៉ាងដូច្នេះថា “នេះពិតជាឱកាសចុងក្រោយ សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការចុះហត្ថលេខា ហើយខ្ញុំជំរុញយ៉ាងខ្លាំងក្លា ឲ្យពួកគេធ្វើរឿងនោះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈ ពេល៤ថ្ងៃ ចាប់ពីនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១...
លោក សុខ ឥសាន ៖ កញ្ញា សេង ធារី កោរសក់-ស្លៀកឈុតអប្សរា ចូលរួមសវនាការ ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ប៉ុណ្ណោះhttps://dap-news.com/national/2021/12/08/204721/ លោក សយ សុភាព ព្រមាន មេធាវីអន្តរជាតិ Jared Genser ក្រោយលូកដៃចូលកិច្ចការផ្ទៃក្នុង កម្ពុជាhttps://dap-news.com/national/2021/12/08/204827/ កម្ពុជា-ADB ចុះហត្ថលេខា...
បរទេស៖អភិបាលកោះហាវ៉ៃលោក David Ige កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នខណៈដែល ព្យុះរដូវរងាខ្លាំងៗបានបន្តវាយប្រហារនិងបានធ្វើឲ្យកំពស់ទឹកភ្លៀងបានឡើង ទៅដល់៣០សង់ទីម៉ែត្រផងនៅផ្នែកខ្លះនៅកោះព្រមទាំង រំពឹងទុកថានឹងនៅតែបន្តកើនឡើងថែមទៀត។ ការសម្រេចចិត្តប្រកាសអាសន្ននេះ មានន័យថារដ្ឋហាវ៉ៃនឹងអាចប្រើប្រាស់កញ្ចប់ថវិកាបន្ទាន់ ដែលរដ្ឋាភិបាលអាមេរិកប្រើប្រាស់សម្រាប់កិច្ចការងារ ជំនួយដល់តំបន់រងគ្រោះដោយសារការតែវាយប្រហារពីទឹកជំនន់និងទឹកភ្លៀង។ លោក Ige បានបន្តដែរថាមកដល់ពេលនេះព្យុះ Kona low ដែលជាព្យុះប្រចាំឆ្នាំរបស់កោះបានធ្វើឲ្យមានទឹកជំនន់ទៅលើតំបន់ខ្លះនៃកោះព្រមទាំង កាត់ផ្តាច់អគ្គិសនីផងដែរនៅនឹងទីក្រុង Honolulu ដែលជារដ្ឋធានីរបស់កោះហាវ៉ៃ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ឧត្តមសេនីយ Bipin Rawat បានស្លាប់នៅក្នុងការហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា និងបានឆក់យកជីវិតមនុស្ស ១២ នាក់ផ្សេងទៀត ប៉ុន្តែបានបន្សល់ទុកអ្នកនៅរស់រានមានជីវិតម្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Rawat ប្រពន្ធ និងអ្នកផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រ Mi-17V5...
UNITED NATIONS៖ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio Guterres បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា នៅមុនកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ និងអ្នកវិភាគបានចោទសួរពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុង “ការព្យាយាមដឹកនាំលទ្ធិប្រជាធិបតេយ្យ” ខណៈដែលសកម្មភាពរបស់សហរដ្ឋអាមេរិក ជាច្រើនគឺផ្ទុយទៅនឹងនេះ ។ សព្វថ្ងៃនេះ ទោះបីជាសហរដ្ឋអាមេរិក បានអះអាងដើម្បីបង្ហាញពី “លទ្ធិប្រជាធិបតេយ្យខ្ពស់នៅក្នុងពិភពលោកក៏ដោយ ប៉ុន្តែមាន “ការយល់ដឹងកាន់តែច្រើនអំពីការពិត” នៅក្នុងប្រទេសក្នុងចំណោមប្រជាជននៃពិភពលោក និងសូម្បីតែនៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ...