តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកចរចានុយក្លេអ៊ែរ កំពូលរបស់អ៊ីរ៉ង់លោក Ali Bagheri Kani បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែចាត់វិធានការដំបូង ក្នុងការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចាប់តាំងពីខ្លួនបានដើរចេញ ពីកិច្ចព្រមព្រៀងនេះ។ លោក Bagheri Kani បានលើកឡើងថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងមិនគាំទ្រចំពោះការ...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា សកម្មភាពដ៏គ្រោះថ្នាក់របស់កងទ័ពអាកាសអាមេរិក បានបង្កើតការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបង្ហោះសារតាម Telegram លោក ស្រី Zakharova បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃ អាំងតង់ស៊ីតេនៃការហោះហើរយន្តហោះ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅជិតព្រំដែនរុស្ស៊ី...
វេលាម៉ោង១៦និង៤៤នាទី កាលពីថ្ងៃទី៣ ខែធ្នូ តាមម៉ោងក្រុងប៉េកាំង មេដឹកនាំកំពូលរបស់ប្រទេសចិន និងឡាវ បានប្រកាសដាក់ឱ្យដំណើរការ ផ្លូវដែកចិនឡាវជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ក៏ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក Thongloun Sisoulith ប្រធានរដ្ឋឡាវនៅថ្ងៃដដែលថា សុបិនរបស់ឡាវដែលចង់ក្លាយជា “ប្រទេសតភ្ជាប់នឹងដីគោក” ជិតក្លាយជាការពិតហើយ។ គម្រោងផ្លូវដែកចិន-ឡាវគឺជាអំណោយដ៏ថ្លៃថ្លា នៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”ដែលប្រគល់ជូនប្រជាជនឡាវ ។ នៅពេលមុននេះ ក្នុងដែនប្រទេសឡាវមានតែផ្លូវដែកប្រវែង ៣.៥គីឡូម៉ែត្រដែលតភ្ជាប់ ជាមួយប្រទេសថៃប៉ុណ្ណោះ ។ ការដាក់ឱ្យប្រើប្រាស់ផ្លូវដែកចិន-ឡាវនេះដែលបានកសាងអស់រយៈពេល ៥ឆ្នាំ និងមានប្រវែងសរុប ១០៣៥គីឡួម៉ែត្រ នឹងកាត់បន្ថយរយៈពេលធ្វើដំណើរពីក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ទៅដល់ព្រំដែនចិននិងឡាវ ពីរយៈពេលពីរថ្ងៃមកនៅត្រឹម ៣ម៉ោងតែប៉ុណ្ណោះ ពោលគឺអាចចេញពី ប្រទេសឡាវនៅពេលព្រឹក ទៅដល់ក្រុងគុនមីង(Kunming ) ប្រទេសចិននៅពេលល្ងាច ។ ប្រទេសឡាវក៏បានឈានចូល...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីឆ្លងមេរោគ Omicron ចំនួន៨៦ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ នៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២៤៦ករណី ។ នេះធៀបនឹងចំនួនសរុបចំនួន ១៦០នាក់ កាលពីថ្ងៃសៅរ៍ ដែលកើនឡើងជាង ៥០ភាគរយ នេះបើយោងតាមទីភ្នាក់ងារ សន្តិសុខសុខភាពចក្រភពអង់គ្លេស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ ។ ការថ្លែងរបស់សម្តេចនេះ ក្រោយពីមានវិវាទរវាងមីយ៉ាន់ម៉ា និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែលបានមូលមតិគ្នាមិនឲ្យលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ចូលប្រជុំកំពូលចិន-អាស៊ាន ក្នុងពេលលោក ស៊ី ជីនពីងប្រធានាធិបតីចិន បានចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានកាលពីថ្ងៃទី២២ វិច្ឆិកា...
សិង្ហបុរី៖ ប្រភពពីក្រសួង សុខាភិបាល បានឲ្យដឹងក្នុង សេចក្តីប្រកាសព័ត៌មាន មួយថា ប្រទេសសិង្ហបុរី បានរាយការណ៍ ករណីថ្មីចំនួន ៥៥២ករណី នៃជំងឺកូវីដ-១៩ សរុបកើនឡើងជាង ២៦ម៉ឺនករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្នុងចំណោមករណីថ្មី ៥២៣ ករណីស្ថិតនៅក្នុងសហគមន៍ ១៤ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ពលករចំណាកស្រុក...
លីសប៊ន៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានចុះហត្ថលេខាលើក្រឹត្យ ដែលបង្កើតជាផ្លូវការនូវ ការរំលាយសភាព័រទុយហ្គាល់ ដោយអំពាវនាវឱ្យមានការ បោះឆ្នោតនីតិបញ្ញត្តិដំបូង សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ យោងតាមរដ្ឋធម្មនុញ្ញព័រទុយហ្គាល់ ក្នុងអំឡុងពេលដែល សភាត្រូវបានរំលាយ អំណាចនីតិបញ្ញត្តិនឹង ត្រូវបានតំណាងដោយ “គណៈកម្មាការអចិន្ត្រៃយ៍ នៃសភាសាធារណៈរដ្ឋ” នេះបើយោងតាមការចុះផ្សាយ...
ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នំា២០២១ថាក្រុមមន្ត្រីបានឲ្យដឹងថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់១៣នាក់ នៅក្នុងការវាយឆ្មក់ នៅជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ។ ការល្បាតរបស់កងទ័ព បានបាញ់ខុសចំលើកម្មកររ៉ែ ដែលធ្វើដំណើរមកផ្ទះវិញ ក្រោយពីធ្វើការ ដោយបានសម្លាប់មនុស្ស៦នាក់។ ជនស៊ីវិល៧នាក់ទៀត និងទាហានឥណ្ឌាម្នាក់បានស្លាប់ នៅគ្រាដែលអ្នកស្រុក មានការខឹងសម្បា ប្រឈមមុខនឹងកងទ័ព...
ភ្នំពេញ ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានឆ្លើយទៅតបទៅនឹងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)ថា អាជ្ញាធរកម្ពុជាពុំដែលព្រងើយកន្ដើយ ចំពោះសេចក្ដីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយឡើយ។ លោក Rupert Colville អ្នកនាំពាក្យ OHCHR កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបរិយាយទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួនតូចរបស់កម្ពុជា។នេះយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យ អង្គភាពប្រឆាំងអំពើពុកលួយ (ACU) ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង។ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល...