បរទេស៖ រដ្ឋទូតអាមេរិក ប្រចាំប្រចាំទីក្រុងមូស្គូលោក John Sullivan នៅថ្ងៃអង្គារ បានប្រកាសថា លោកនឹងធ្វើដំណើរត្រឡប់ទៅកាន់ ប្រទេសអាមេរិកវិញនៅសប្តាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្រោះយោបល់ មួយចំនួនរយៈពេល៤ថ្ងៃ។ លោកបន្តថាការវិលត្រឡប់ ដើម្បីជួបជាមួយនឹងអ្នកជំនាញ របស់រដ្ឋាភិបាលអាមេរិក ដើម្បីពិភាក្សាគ្នារកដំណោះស្រាយខណៈ ដែលភាពតានតឹង រវាងទំនាក់ទំនងការទូតនៃ ប្រទេសទាំងពីរកំពុងជួបបញ្ហា រកាំរកូសខ្លាំងឈានទៅដល់ ការបណ្តេញមន្ត្រីការទូតអាមេរិកមួយចំនួនផង។ រំលឹកដែរថា កាលពីខែមុននេះរុស្សី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត សរុបទាំងអស់៥៩នាក់គិតមកត្រឹមថ្ងៃ២១ មេសានេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា អ្នក ស្លាប់ទាំង ៥នាក់នោះរួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ស្ត្រីជនជាតិខ្មែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំងអស់ និងមានអ្នកជាសះស្បើយ ២៣៩នាក់ ។ ចំនួនរកឃើញអ្នកឆ្លងថ្មីនេះ បានថយចុះជាងថ្ងៃម្សិលមិញប្រហែលជាង១០០នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣នាក់ មាននៅភ្នំពេញ ២៤៨នាក់...
Takeuchi Ryo is a Japanese director who rose to fame in 2020 for his hit documentary series “Nanjing’s Anti-epidemic Scene” and “Long...
កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការណែនាំប្រជាពលរដ្ឋ និងអាជីវករផ្សារ ព្រែកតាមាក់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់និងវិធានការមួយចំនួនទៀត ព្រមទាំងបដិសេធចោល ចំពោះការផ្សព្វផ្សាយថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់។ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា...
បរទេស៖ មន្ត្រីអ៊ីរ៉ង់បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានធ្វើឲ្យមានភាពរីកចម្រើនខ្លះៗ ស្តីពីមធ្យោបាយស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ហើយកិច្ចព្រមព្រៀងបណ្ដោះអាសន្ន អាចនឹងជាផ្លូវមួយ ដើម្បីទទួលបានពេលវេលា សម្រាប់ដំណោះស្រាយយូរអង្វែង។ ទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកនានា បានជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែន ចាប់តំាំងពីដើមខែមេសាមក ដើម្បីធ្វើការងារលើវិធានការ ដែលត្រូវធ្វើឡើងទាក់ទងនឹងទណ្ឌកម្មអាមេរិក និងការបំពានរបស់អ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនោះ ដើម្បីនាំឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់វិលអនុវត្តទាំងស្រុង តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ។...
ហាណូយ៖ អាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ក្នុងទីក្រុងហូជីមិញ បានបន្ថែមបុគ្គលិក ដោយបើកបញ្ជរចូលឆែកឆេរ ឬ Check in និងប្រើប្រាស់ម៉ាស៊ីនស្កេន សុវត្ថិភាពដែលមានទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ របស់អ្នកដំណើរកាន់តែខ្លាំងនៅទីតាំងនោះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដកហូតអាជ្ញាប័ណ្ណដែលអនុញ្ញាត ឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ជាក់សាក់ ជាមួយសហគ្រាសកម្មសិទ្ធិរដ្ឋបេឡារុស ដែលរងទណ្ឌកម្មចំនួន៩។ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការនេះ គឺជាផលបន្ថែមទៀតមួយនៃ ការមិនគោរពសិទ្ធិមនុស្ស របស់អាជ្ញាធរបេឡារុស និងកំហុសរបស់ប្រទេសបេឡារុស មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន...
ភ្នំពេញ ៖ ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានឆ្លើយតបទៅក្រុមអង្គការ សង្គមស៊ីវិល ដែលអំពាវនាវ ឲ្យបង្កើនការយកចិត្តទុកដាក់ លើការរំលោភបំពានផ្លូវភេទ និងហិង្សា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់ ។ កាលពីពេលថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និងមន្ត្រី មានសមត្ថកិច្ច...