កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ នូវមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូរុន ស្រុកស្ទឹងត្រង់ បន្ទាប់ពីលទ្ធផលតេស្តសំណាកអវិជ្ជមានជំងឺកូវីដ-១៩ ដែលចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
បរទេស៖ ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឱ្យយើងភ្ញាក់ផ្អើលហើយល្បឿនដែលវាបានរាលដាលពាសពេញពិភពលោកគឺគួរឱ្យព្រួយបារម្ភ។ ពិតជាច្រើនណាស់ ប៉ុន្តែវាស្ទើរតែពិបាកនឹងជឿថា មានប្រទេសមួយចំនួននៅតែមិនទាន់មានករណីរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ នៅឡើយនោះទេ រហូតដល់ពេលនេះ ។ យោងតាមវែបសាយឈ្មោះ Koryo ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការនូវប្រទេសចំនួន ១៩៣ ដែលបានឆ្លងវីរុសកូវីដ១៩នេះ។ គិតត្រឹមថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២១...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលចំណូល ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចំនួន ៦១៤.៨ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ បានឱ្យ ដឹង ថា ក្នុងខែមីនា...
ភ្នំពេញ៖ នៅថ្ងៃទី ១៣ មេសា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០ កេស និងទឹកក្រូចអាយស៍ IZE ២០០កេស ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដែលកំពុងបំពេញ បេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ខេត្តស្វាយរៀង ត្រូវបានក្រសួង កំណត់យកជាភូមិសាស្ត្រ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យ មានការអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤...
ភ្នំពែញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារ អាយុជីវិតប្រជាពលរដ្ឋ និង សុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សទេ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក ជិន...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ឧបករណ៍ ចាប់ក្លិនវីរុសកូវីដ-១៩ សម្រាប់យកមកហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ ជាអំណោយក្រុមជំនាញខាងសុនខ ហិតក្លិន បានមកដល់កម្ពុជា ដោយសុវត្ថិភាព។ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា មន្រ្តីបានឲ្យដឹងនៅថ្ងៃអង្គារថា អគ្គនាយកដ្ឋានត្រួតពិនិត្យ ឳសថឥណ្ឌា (DCGI) បានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតជាបន្ទាន់ដល់វ៉ាក់សាំង COVID-១៩ របស់ប្រទេសរុស្ស៊ី ឈ្មោះ Sputnik V ។ ការអនុញ្ញាតនេះ ត្រូវបានស្នើសុំដោយក្រុមហ៊ុន ផលិតវ៉ាក់សាំងឥណ្ឌា ឈ្មោះ Reddy’s Laboratories...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា រដ្ឋជាច្រើន នៅសហរដ្ឋអាមេរិក បានសម្រេចបិទជាបណ្តោះអាសន្ន ទីតាំងចាក់វ៉ាក់សាំង បន្ទាប់ពីពលរដ្ឋបានរងគ្រោះ ដោយមានប្រតិកម្ម ក្រោយទទួលការចាក់វ៉ាក់សាំង ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានរាយការណ៍ថា សរុបមានពលរដ្ឋចំនួន១៨នាក់ នៅរដ្ឋ North Carolina បានរាយការណ៍មកថា មានផលប៉ះពាល់...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មិនត្រូវបណ្តោយឲ្យជំងឺកូវី ដ-១៩ មកត្រួតត្រាប្រជាពលរដ្ឋ ចាំបាច់ត្រូវគ្រប់គ្រងវាឲ្យបាន ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន...