ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីជាន់ខ្ពស់ មកពីអង្គកាសុខាភាព ពិភពលោក (WHO)បានព្រមានថា ទោះបីជាពិភពលោក មានចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី បានថយចុះ សម្រាប់រយៈពេល ០៥សប្តាហ៍ក្តី ប៉ុន្តែពិភពលោក នៅមិនទាន់ស្រាកស្រានទាំងស្រុង នៅឡើយទេ នាពេលបច្ចុប្បន្ននេះ ។ លោក Tedros...
ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថានៅភូមា បើគ្មានកណ្តាប់ដៃដែក របស់យោធាទេ, ប្រទេសនេះ នឹងបែកខ្ទេចតែម្តង ព្រោះភូមា មានជនជាតិ ជាង១៣៥ជាតិសាសន៍ ។ លោក តាន់ វុទ្ធា បានឲ្យដឹងបន្ថែម តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៧ នៅជាប់ព្រំដែនថៃ ដើម្បីបន្តរៀបចំ ធ្វើចត្តាឡីស័ក។
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសៅរ៍ បានរួចផុតពីការបោះឆ្នោត ដកសេចក្តីទុកចិត្ត នៅក្នុងសភា បន្ទាប់ពីការ ជជែកដេញដោល អស់រយៈពេល ៤ ថ្ងៃ ដែលគណបក្សប្រឆាំង បានរិះគន់រដ្ឋាភិបាលរបស់លោក ចំពោះការដោះស្រាយ ការផ្ទុះឡើង ជំងឺកូវីដ១៩ បញ្ហាសេដ្ឋកិច្ច និងការចោទប្រកាន់ អំពើពុករលួយ។...
បរទេស៖ ប្រទេសថៃ បានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៨២ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងស្រុកចំនួន ៧១នាក់ និងការនាំចូលចំនួន ១១ ត្រូវបានរាយការណ៍ នៅថ្ងៃសៅរ៍ ដែលនាំឱ្យថៃ មានអ្នកឆ្លងជំងឺនេះ កើនឡើងដល់ ២៥ ៣២៣ នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាតកាលពីខែមករា ឆ្នាំមុន...
ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតី វៀតណាម លោកង្វៀន ភូទ្រុង ក្នុងពេលជួបជាមួយ រដ្ឋមន្រ្តីក្រសួងសន្តិសុខ សាធារណៈចិន លោក ហ្សូកៃហ្សី នៅទីក្រុង ហាណូយ បាននិយាយថា បក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាលវៀតណាម និងប្រជាជន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជំរុញទំនាក់ទំនង មិត្តភាពជាមួយបក្សចិន រដ្ឋនិងប្រជាជនចិន។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះ មានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»មានចំនួន១៥នាក់និងករណីនាំចូលពីក្រៅប្រទេស២នាក់ចំណែក អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ មានចំនួន៣នាក់ផងដែរ។ ដើម្បីទប់ស្កាត់ការចម្លងបន្ត នូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធាន ការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារនិង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅ មណ្ឌលសុខភាពចាក់អង្រែ, ត្រូវចូលរួមផ្តល់ព័ត៌មាន បុគ្គល ដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភ, បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើង អ្នកដែលឆ្លងកូវីដ១៩ នោះឡើយ។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៦០នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាទៅកាន់អាជ្ញាធរថា ត្រូវប្រមូលពួកមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ទុកម្ដុំ រួចហើយចាំផុតជំងឺកូវីដ-១៩ កាត់ទោសក៏មិនទាន់ហួសដែរ ខណៈសម្ដេចថា ការធ្វើបែបនេះ ដើម្បីការពារប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា «មុខសញ្ញាទាក់ទិនជាមួយនឹងពួករត់ពន្ធមនុស្ស មេខ្យល់នាំមនុស្ស និងអ្នកឆ្លងកាត់ គឺប្រមូលដាក់ម្ដុំទៅ...
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន២៨៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ទួលស្នោរ ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀន ដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើសុខភាពមាត់ធ្មេញ អនាម័យសុវត្ថិភាពអាហារក្នុងសាលា...
សម្ដេចតេជោ ៖ មន្ត្រីនគរបាល ដោះលែងមេក្លោង នាំផ្លូវពលករ គេចវេស ពីការធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជា ចំពោះមន្ត្រីនគរបាលរូបណា ដោះលែងមេក្លោង នាំផ្លូវពលករខ្មែរ មកកម្ពុជា គេចវេសមិនធ្វើចត្តាឡីស័ក្ត...