ភ្នំពេញ ៖ កងយោធាមួកខៀវកម្ពុជា ចំនួន១៨៤នាក់ (នារី២៤នាក់) ក្នុងកងឯកភាពអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៣៩៦ បានមាតុភូមិនិវត្តមកដល់មាតុ ប្រទេសវិញហើយ នារំលងអធ្រាតនៃថ្ងៃទី១ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់ បេសកកម្មអង្គការសហប្រជាជាតិ ដោយជោគជ័យក្នុងរយៈពេល១ឆ្នាំ ក្នុងតំបន់បេសកកម្មនៅ សាធារណរដ្ឋលីបង់។ នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈ កម្មាធិការជាតិនិងជាអគ្គនាយមជ្ឈមណ្ឌលជាតិ បានថ្លែងក្នុងឱកាស...
បរទេស ៖ នៅថ្ងៃចន្ទនេះ ប្រទេសអង់គ្លេស បានបង្កើតសំណើផ្លូវការមួយ សុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ដោយស្វះស្វែងរកភាព ជាសមាជិកនៃកិច្ចព្រមព្រៀង មាន១១ប្រទេសចូលរួម ដើម្បីបើកផ្លូវថ្មី សម្រាប់ក្រោយចាកចេញពីអឺរ៉ុប ។ ដោយធ្វើការប្រកាសអំពីសំណើនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Liz Truss តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា វានឹងដាក់ប្រទេសអង់គ្លេស ក្នុងបេះដូងរបស់ប្រទេសមាន...
បរទេស ៖ អ្នកសារព័ត៌មានឥណ្ឌាជាច្រើនរូប កំពុងតែប្រឈមមុខ នឹងបទចោទប្រកាន់ពីបទបង្កការញុះញង់ ជុំវិញសេចក្តីរាយការណ៍ របស់ពួកគេ និងសារបង្ហោះលើអនឡាញផ្សេងទៀត ស្តីពីបាតុកម្មតវ៉ាធ្វើឡើង ដោយកសិករកាលពីសប្ដាហ៍មុន បង្កឲ្យមានការរិះគន់ ចំពោះចំណាត់ការផ្លូវច្បាប់នោះ ពីសំណាក់សមាគម ប្រព័ន្ធផ្សព្វផ្សាយ។ តាមសេចក្តីរាយការណ៍ មានពាក្យបណ្ដឹងត្រូវបានគេប្តឹងទៅប៉ូលីស ក្នុងរដ្ឋតិចបំផុតចំនួន៥ ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលរួមមានទាំងលោក Rajdeep Sardesai ជាពិធីករសារព័ត៌មានដ៏ល្បីនៅទូរទស្សន៍...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាទិញបេក្ខភាពថ្នាំវ៉ាក់សាំងកូវីដ១៩ Valneva ចំនួន៤០លានដូសថែមទៀត សម្រាប់ឆ្នាំ២០២២ ធ្វើឲ្យចំនួនបញ្ជាទិញសរុបកើនដល់ ១០០លានដូស។ ក្រុមហ៊ុនផលិតឱសថបារាំងនោះ បាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃចន្ទនេះថា ប្រទេសអង់គ្លេស អាចនឹងនៅតែបញ្ជាទិញបន្ថែម ៩០ដូសទៀត នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News។...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨៣៦នាក់ថែមទៀត ក្នុងនោះមាន ៧៩៣ នាក់បានមកពីការធ្វើតេស្តិ៍សកម្ម ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប ដែលបានបញ្ជាក់ចាប់តាំងពី ការឆ្លងរាតត្បាតកាលពីមួយឆ្នាំមុន នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ១៩ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី«វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប»។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។ សន្និសីទសារព័ត៌មាន ដឹកនាំ និងសម្រេចសម្រួលដោយលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺតំណាងមកពីរដ្ឋបាលខេត្តកែប៕
ភ្នំពេញ ៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើមិនចង់អស់ថវិកា ឬខាតពេលវេលា ក្នុងការធ្វើដំណើរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា។ ក្នុងពិធីទិវាអន្ដរជាតិ រំលឹក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២ ១ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់សាជាថ្មីថា គោលបំណង ការរឹតបន្ដឹងនៃច្បាប់ចរាចណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានបំណងគៀបសង្កត់យ កថវិកាពីប្រជាពលរដ្ឋឡើយ។ជាពិសេស កាត់បន្ថយអ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «នាពេលកន្លងទៅយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេល នោះយើងបានទទួលប្រតិកម្មចម្រុះ មានប្រតិកម្មគាំទ្រ និងមិនគាំទ្រ។ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការ ដែលមានខ្ញុំជាប្រធានប្រធាន មិនមានបំណងណាមួយមិនល្អនោះទេ បំណងសំខាន់ជាងគេរបស់ខ្ញុំ គឺការកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ជារួមកាត់បន្ថយមនុស្សស្លាប់ ឬការពារអាយុជីវិតរបស់មនុស្ស និងការពារមនុស្សកុំឲ្យរងរបួស»។ សម្ដេចក្រឡាហោម បន្ដថា «ហើយគ្មានបំណងគៀបសង្កត់ប្រជាជន ដើម្បីយកលុយមកចែកគ្នា ឲ្យអ្នកនេះ ឲ្យនោះ។ ប៉ុន្ដែអនុវត្តជាក់ស្ដែងទៅ រហូតមកដល់ពេលនេះ មានប្រសិទ្ធភាព ហើយណែនាំសមត្ថកិច្ចរបស់យើងកុំឲ្យប៉ះពាល់ជា មួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកគាំទ្រ។ ហើយកាលណុងមានប្រជាពលរដ្ឋមួយចំនួនថា មានជំងឺកូវីដ ហើយផាកពិន័យ ធ្ងន់ទៀត។ហើយខ្ញុំឆ្លើយទៅវិញថា បើមិនចង់ឲ្យបាត់បង់លុយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ដើម្បីខ្លួនឯង»។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ ។ សូមបញ្ជាក់ថា លទ្ធផលក្នុងការត្រួតពិនិត្យច្បាប់ចរាចរណ៍ ក្នុងឆ្នាំ២០២០ បានឲ្យដឹងថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានចេញបទបញ្ជាឲ្យចុះត្រួតពិនិត្យ ករណីរថយន្តពន្លត់អគ្គីភ័យទៅដល់កន្លែងឆេះ ហើយមិនបាញ់ទឹកពន្លត់ ឆ្លៀតនៅតថ្លៃ ជាមួយម្ចាស់ផ្ទះ។ សម្ដេចក្រឡាហោម លើកឡើងបែបនេះ ក្រោយពីមានមន្ត្រីពន្លត់អគ្គីភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយ មិនធ្វើសកម្មភាពបាញ់ពន្លត់ភ្លើង បែរជានៅតថ្លៃជាមួយម្ចាស់ផ្ទះ ដើម្បីទាមទារលុយកាក់។ សូមជម្រាបថា យោងតាមរបាយការណ៍...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ១៦០លានដុល្លារ ដើម្បីធ្វើឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ហើយនៅតែមានការ ប្តេជ្ញាចិត្តក្នុងការដោះមីន នៅទូទាំងតំបន់ ដោយរួមទាំង ក្នុងនាមជាមិត្តជាផ្លូវការ នៃមជ្ឈមណ្ឌលសកម្មភាពមីនប្រចាំ តំបន់ របស់អាស៊ាន។ ការផ្ដល់ជំនួយនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយរវាងលោកឯកអគ្គរដ្ឋទូត W.Patrick Murphy ជាមួយលោក Suonpraseth Prum នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល...
កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង បែបធម្មជាតិដ៏អស្ចារ្យចំនួន៣ បន្ថែមទៀត គឺគម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម...