ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យត្រួតពិនិត្យឡើងវិញ មិនឲ្យមានការប្រើប្រាស់ទូរសព្ទ ក្នុងពន្ធនាគារឡើយ ខណៈកន្លងមកអ្នកជាប់ទោស ក៏អាចបញ្ជាទៅខាងក្រៅបានដែរ តាមរយៈការប្រើទូរសព្ទ ក្នុងការប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ តាមរយៈសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៨ ធ្នូនេះ ក្រសួងធនធានទឹក បញ្ជាក់ថា...
ភ្នំពេញ៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្ដឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមករា-កញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិតីភាព សម្ដេច ស...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សូមជម្រាបជូនថា ការកសាង មណ្ឌលយុវនីតិសម្បទា ពិជាមានសារៈសំខាន់ដែលជាទឡ្ហីករណ៍មួយបង្ហាញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល លើការជំរុញការអនុវត្តច្បាប់ស្ដីពី យុត្តិធម៌អនីតិជន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការឆ្លើយតបនៃប្រទេសរបស់លោក អាចនឹងមានការប្រែប្រួល ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការសម្ពន្ធមិត្តយោធាណា បដិសេធមិនបង្កើតការធានាសន្តិសុខ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រុស្ស៊ី ឈ្មោះ TASS បានឲ្យដឹងថា នៅក្នុងអំឡុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋនៃប្រទេស វេណេស៊ុយអេឡា PDVSA បានអះអាងថា ខ្លួនអាចផលិតប្រេងឆៅ បានរហូតទៅដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ នៅត្រឹមចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងដល់ទៅទ្វេដង ពីទំហំដែលធ្វើបានកាលពីឆ្នាំទៅ។ តួលេខនេះត្រូវបានគេមើលឃើញថា បានកើនឡើងទោះបីជា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលបានទណ្ឌកម្មជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកក្តី ហើយកាលពីឆ្នាំ២០២០កន្លងទៅ វេណេស៊ុយអេឡាបានបញ្ជាក់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
កណ្តាលៈ ក្រុមហ៊ុនShow Up Real Estateបានទទួលជោគជ័យលើគម្រោងទី៩របស់ខ្លួន ជាមួយនឹងផែនការពង្រីកទុនបន្ថែម ចំនួន៥លានដុល្លារបន្ថែមទៀត ខណៈក្រុមហ៊ុននេះបាន និងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម។ ការពង្រីកនិងស្ថាបនាបញ្ចប់ផ្លូវជាតិលេខ៣ បាននិងកំពុងធ្វើឲ្យតំបន់នេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលបច្ចុប្បន្ន មានគំរោងដីឡូត៍ បុរី លំនៅដ្ឋាន និងរោងចក្រសហគ្រាសជាច្រើនបាន និងកំពុងចូលមកកាន់តំបន់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ បានសាងសង់បញ្ចប់ និងត្រៀមស ម្ភោធដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែង ក្រុមហ៊ុន...
សិង្ហបុរី៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH)បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកធ្វើការដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ នឹងមិនត្រូវបានអនុញ្ញាតឱ្យ ត្រឡប់ចូលទៅកន្លែងធ្វើការវិញទេ ចាប់ពីថ្ងៃទី ១៥ ខែមករា តទៅ បើទោះជាពួកគេទទួលបានលទ្ធផលតេស្តមុនព្រឹត្តិការណ៍ (PET) អវិជ្ជមានក៏ដោយ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងបាននិយាយកាលពីខែតុលាថា អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារវីរុស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលកន្លែងធ្វើការឡើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសរុស្សីនឹងបន្តផ្តល់ជំនួយយោធា ទៅដល់ប្រទេសម៉ាលីដដែលទោះបីជាកំពុងទទួលបានពាក្ យរិះគន់ធ្ងន់ធ្ងរពីសំណាក់បណ្តាប្រទេសលោកខាងលិចក្តី។ ប្រទេសដែលមានរួមដូចជាប្រទេសបារាំងកាណាដា និងប្រទេសអ៊ឺរ៉ុប១៣ ផ្សេងទៀតកាលពីសប្តាហ៍មុនបានប្រកាសថ្កោលទោសយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាលក្រុងមូស្គូដែលបានជួយសម្របសម្រួល ដល់ក្រុមយោធាឯកជនពីក្រុមដែលមានការគាំទ្រ ដោយរុស្សីមានឈ្មោះថា Wagner ទៅឲ្យប្រទេសម៉ាលី។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសម៉ាលី បានធ្វើការបដិសេធដាច់ខាតថា មិនបានប្រើប្រាស់វត្តមានរបស់ យោធាឯកជនរបស់រុស្សីឡើយប៉ុន្តែអះអាងថា ពិតជាមានវត្តមានរបស់ក្រុមគ្រូបណ្តុះបណ្តាលរុស្សី នៅក្នុងប្រទេសប៉ុន្តែស្ថិតនៅក្នុងផ្នែក មួយនៃកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ នៃប្រទេសទាំងពីរម៉ាលីនិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី