ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលយុវនីតិសម្បទានៅស្រុកកណ្ដាលស្ទឹង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សូមជម្រាបជូនថា ការកសាង មណ្ឌលយុវនីតិសម្បទា ពិជាមានសារៈសំខាន់ដែលជាទឡ្ហីករណ៍មួយបង្ហាញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល លើការជំរុញការអនុវត្តច្បាប់ស្ដីពី យុត្តិធម៌អនីតិជន តាមរយៈការពង្រឹងប្រសិទ្ធភាពការអប់រំ បណ្ដុះបណ្ដាល និងការស្ដារនីតិសម្បទា ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ។

សូមបញ្ជាក់ថា មណ្ឌលយុវនីតសម្បទា នេះមានសមត្ថភាពទទួលអនីតីជនបានរហូតដល់ទៅជាង ១,០០០នាក់ ដែលជាចំណែកមួយរំដោះអនីតិជនដែលបានទុកដាក់នៅតាមពន្ធនាគារ រាជធានី-ខេត្តកន្លងមក៕

To Top