កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ២០២១ នេះបានមូលមតិ គ្នាដង្ហែកឋិនទានសាមគ្គី ចូលវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម និងបាននាំបច្ច័យប្រគេនព្រះសង្ឃចំនួន ៣វត្ត ទៀតក្នុងក្រុងកំពង់ចាមផងដែរ ។ នាយករដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា កឋិនសាមគ្គី...
青山一道同云雨,明月何曾是两乡 qīng shān yī dào tóng yún yǔ ,míng yuè hé céng shì liǎng xiāng 【ន័យ】ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ នៅកន្លែងខុសគ្នាតែយើងមិនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងគ្នាទេ ទោះមិននៅក្បែរគ្នាតែចិត្តយើងជិតគ្នា ទោះនៅឆ្ងាយពីគ្នាក៏ដោយ តែពិភពលោកជាក្រុមគ្រួសារតែមួយ។ អ្នកនិពន្ធឈ្មោះ 王昌龄 ជាកវីល្បីឈ្មោះនៅរាជកាលថាំង(唐朝) លោកកើតនៅក្នុងគ្រួសារក្រីក្រ ធ្វើការផង រៀនសូត្រផង ជីវិតវ័យក្មេងក្រកម្សត់ ការរស់នៅពឹងលើការធ្វើស្រែចម្ការ។ លោកបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលទ្ធិខុងជឺ គឺការធ្វើអភិបាលកិច្ចជាតិសំខាន់ត្រូវផ្តោតលើសីលធម៌ ។ ពេញមួយជីវិតរបស់លោក លោកបានខិតខំសិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ហើយបានទៅដល់កន្លែងជាច្រើន បានស្គាល់មិត្តច្រើនទាំងអ្នកចេះដឹង យោធិន កម្មាភិបាល ព្រះសង្ឃ អ្នកកាន់លទ្ធិតាវ ជាដើម កវីល្បីល្បាញកាលនោះសុទ្ធតែជាមិត្តស្និទ្ធរបស់លោក ។ លោកបានចងចំណងមិត្តភាពយ៉ាងស្មោះត្រង់ជាមួយមិត្តសំឡាញ់ដែលមានចិត្តគំនិតដូចគ្នា។ ជីវប្រវត្តិរបស់លោកបានបង្ហាញប្រាប់យើងថា អ្នកដែលមានមិត្តភក្តិមានទេពកោសល្យខ្ពស់ជាច្រើន ក៏ជាមនុស្សដែលមានសមត្ថភាព ចរិតល្អគួរឱ្យទុកចិត្តបាន។ គុណធម៌ប្រពៃណីមួយដែលប្រជាជាតិចិនបានប្រកាន់ខ្ជាប់និងអប់រំផ្សព្វផ្សាយពីបុរាណដល់បច្ចុប្បន្នគឺ ត្រូវខិតខំកសាងសីលធម៌ផ្ទាល់ខ្លួន យកចិត្តទុកដាក់ជីវភាពរបស់មិត្តភក្តិ ប្រកាន់ខ្ជាប់ក្តីរំពឹងទុកនៃការបង្កើតជីវភាពសុភមង្គល ខិតខំតស៊ូជាមួយគ្នា យើងមុខជាអាចឆ្ពោះទៅកាន់អនាគតល្អបវរ– មិនត្រឹមតែប្រទេសចិនទេ ប្រទេសជាច្រើនក៏គោរពពីគុណតម្លៃបែបនេះផងដែរ ។ ...
ភ្នំពេញ៖ ដូចការគ្រោងទុក លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ត្រាលីបានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។មុនការអញ្ជេីញមកដល់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខរិះគន់ចំៗ ចំពោះការសន្យាផ្ដល់ជំនួយវ៉ាក់សាំង ពីសំណាក់រដ្ឋាភិបាល អូស្រ្តាលី តែមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ។ សូមរំលឹកថា ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារអាយុ៥ឆ្នាំ កាលពី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រសិនបើអូស្រ្តាលី ត្រៀមបញ្ជួនវ៉ាក់សាំងកូវីដ១៩ «វ៉ាយសឺរ» ២ ៣០០ ០០០ដូសជាមួយនឹងប្រពន្ធម៉ាស៊ីនត្រជាក់! តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មកឬមិនមកឬនៅត្រឹមការសន្យា បើមិនអញ្ចឹងទេ សូមឯកឧត្តម វង្ស សីវិសុទ្ធ ទាក់ទងជាមួយ COVAC ដាក់៣លានដូសទៀតមក»។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួប សម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។ លោកស្រី ម៉ារីស ផេន នឹងមានជំនួបទ្វេភាគី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ផងដែរ។ ក្នុងឱកាសស្នាក់នៅ រាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជា ដើម្បីជួយស្ដ្រីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវ ការបេ្តជ្ញាចិត្តរបស់អូស្ដ្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍ ទៅវិញទៅមក នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រនូវអ្វីដែរជា ភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ( AUKUS) ដែលជាគំនិតផ្ដួចផ្ដើមដោយប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួបទី១៨ ឆ្នាំ នៃ “របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ (០៧ វិច្ឆិកា ឆ្នាំ២០០៣ -០៧ វិច្ឆិកា ឆ្នាំ២០២១) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ តាមរយៈគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ស្ថិត ក្នុង បរិបទ កូវីដ ១៩ ការផលិតគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជន នៅបន្តមានសកម្មភាព ខ្លាំងក្លា រួមទាំងវិធីសាស្រ្តលួចលាក់ធ្វើសកម្មភាពកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញឡើង។ ការឱ្យដឹងបែបនេះធ្វើឡើង ក្នុងជំនួបពិភាក្សា រវាង នាយឧត្តមសេនីយ៍...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានដល់ពលរដ្ឋ អាមេរិកទាំងអស់ នៅក្នុងប្រទេសអេត្យូពីថា ពួកគេគួរតែចាកចេញ ពីប្រទេសនោះឲ្យបានឆាប់ តាមដែលអាចទៅរួច ដោយសារតែការប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងពួកបះបោរនៅតំបន់ Tigray។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រយុទ្ធគ្នាកំពុងតែប្រព្រឹត្តទៅរវាងភាគីទាំងពីរ អស់រយៈពេលជាងមួយឆ្នាំមកហើយ...
បរទេស៖ពួកតាលីបង់ ក្នុងប្រទេសប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានទាមទារថា រដ្ឋាភិបាលនៃប្រទេសប៉ាគីស គួរតែដោះលែងអ្នកទោស ជាច្រើននាក់ សម្រាប់ជាលក្ខខណ្ឌ សម្រាប់កិច្ចពិភាក្សាគ្នា ដែលមានគោលដៅ ប្រើជាមូលដ្ឋាន សម្រាប់កិច្ចចរចាបទឈប់បាញ់គ្នា ទាំងស្រុង។ ពួកតាលីបង់ប៉ាគីស្ថាន ដែលស្គាល់ថា Tehrik-i Taliban Pakistan និងបំបែកខ្លួនចេញពីពួកតាលីបង់អាហ្វហ្គានីស្ថាននោះ ធ្លាប់មានកិច្ចពិភាក្សាគ្នាដ៏សំខាន់ចំនួនពីរជុំ ដែលត្រូវបានសម្របសម្រួលដោយពួកតាលីបង់អាហ្វហ្គានីស្ថាន នេះបើយោងតាមសម្តីមេបញ្ជាការមួយរូប...
ភ្នំពេញ៖ ដំណើរទស្សនៈ ដ៏ឆាប់រហ័សរបស់រដ្ឋមន្រ្តីការបរទេស អូស្រ្ដាលី បន្ទាប់ពីប្រកាស ភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រវាងប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) មកកាន់ប្រទេសកម្ពុជា ដែលជាមិត្តដែកថែបជាមួយចិន ទំនងជាជំរុញឱ្យ មេដឹកនាំខ្មែរគាំទ្រ នូវអ្វីដែលជាយុទ្ធសាស្រ្ត AUKUS ។ សូមបញ្ជាក់ថា អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក...
ប៉េកាំង៖ ក្រុមឃ្លាំមើលមួយបានព្រមានថា កិច្ចព្រមព្រៀងសន្តិសុខ និងការពារត្រីភាគីដែលអាចឱ្យប្រទេសអូស្ត្រាលី បង្កើនសមត្ថភាពយោធារបស់ខ្លួនតាមរយៈការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរគឺ “មានបញ្ហាខ្ពស់” និង “បង្កើនហានិភ័យ សម្រាប់ការរីកសាយភាយនុយក្លេអ៊ែរ” នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ លោកស្រី Maureen Penjueli អ្នកសម្របសម្រួលនៃបណ្តាញប៉ាស៊ីហ្វិក ស្តីពីសកលភាវូបនីយកម្ម ដែលជាអ្នកឃ្លាំមើលប្រចាំតំបន់ ដែលលើកកម្ពស់ប៉ាស៊ីហ្វិកថា “សន្ធិសញ្ញាសន្តិសុខ និងការពារសព្វថ្ងៃនេះ គឺអំពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្ទះរបស់យើង ប៉ុន្តែវាមិនដែលមានជាមួយប្រជាជនប៉ាស៊ីហ្វិកនោះទេ”។...
ភ្នំពេញ៖ ប្រតិភូអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក សួន សំណាង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង ប្រធានក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អមដំណើរដោយ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន...