Due to the Covid-19 pandemic, the 38th and 39th ASEAN Summits and related summits were held virtually from October 26 to 28....
វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ត្រូវបានកាសែតបរទេស ចេញផ្សាយថា បានដឹកជញ្ជូនវ៉ាក់សាំង ជំនួយប្រមាណជា១,៥លានដូសទៀត ទៅឲ្យកោះតៃវ៉ាន់ ដែលវាបានធ្វើឲ្យ ចំនួន ដែលអាមេរិកបានផ្តល់ ទៅឲ្យកោះតៃវ៉ាន់ មានចំនួនទៅដល់ ៤លានដូសមកហើយ។ ការបង្កើនជំនួយ ជាវ៉ាក់សាំងនេះ ត្រូវបានធ្វើឡើង នៅចំពេល ដែលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ នៅតែបន្តកើនមានឡើង...
ភ្នំពេញ៖ នាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យមើលនូវបញ្ហាប្រឈមនានា រួមទាំងដំណោះស្រាយ ក្នុងការអនុវត្តការងារ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ជូនស្ថានប័ន ក៏ដូចជាអង្គភាពរបស់ខ្លួន។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំខាងលើនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងថាកន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម បានពុះពាររាល់ការលំបាក ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គនាយករង បានបន្តលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានមួយនេះ ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណា ឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ ទោះបីស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។ គួរឱ្យដឹងដែរថា នាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. មានតួនាទីសំខាន់ក្នុងការរៀបចំចងក្រង នូវឯកសារច្បាប់ និងលិខិតបទដ្ឋាននានា ក៏ដូចជារៀបចំផែនការ យុទ្ធសាស្រ្តការងាររបស់ស្ថាប័ន ប.ស.ស. ផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម សរុបប្រមាណជាង ២០នាក់ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចដល់ប្រជាពលរដ្ឋ ពេលបើកត្រូវមាន ការយោគយល់ និងអាធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខណៈខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ចំនួន២៤៣លើក និងអ្នកស្លាប់ចំនួន១៤០នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស...
សេអ៊ូល ៖ មន្ត្រីយោធា របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានអះអាងថា ប្រទេសអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដែនអាកាសមួយ ទោះបីជាកំពុងស្ថិត នៅក្នុងភាពតានតឹង ជាមួយនឹងកូរ៉េខាងជើងក្តី ពាក់ព័ន្ធទៅនឹងកម្មវិធីធ្វើតេស្ត មីស៊ីល និងកិច្ចការងារ ដើម្បីអាចជួបពិភាក្សាគ្នា ជាថ្មីអំពីកម្មវិធី នុយក្លេអ៊ែរ។ សមយុទ្ធយោធា ដែលធ្លាប់ធ្វើឡើង ពីលើកមុនម្តងហើយនោះ...
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដ៏ឃោរឃៅ និង អមនុស្សធម៌ ទៅលើក្មេងស្រីចំនួនពីរនាក់ ដែលជាកូនឈ្មួល ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងផ្ទះវិឡាដ៏ធំ ស្កឹមស្កៃរបស់ ជនសង្ស័យ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬបាក់ឌុបឆ្នាំនេះ ត្រូវតែរៀបចំប្រឡងជាដាច់ខាត ដោយគ្មានការសុំជាប់ ដោយស្វ័យប្រវត្តិនោះទេ ។ ក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចបានមានប្រសាសន៍ថា...
ភ្នំពេញ៖ ឈរលើគោលការណ៍ ច្បាស់លាស់ ដើម្បីធានាបាននូវសុខមាលភាព ប្រជាពលរដ្ឋ និងឈានទៅដល់ការ ស្ដារសេដ្ឋកិច្ចឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យមន្រ្តីពាក់ព័ន្ធធ្វើការជាមួយ ប្រទេស ដែលបានសន្យាផ្ដល់ជំនួយ វ៉ាក់សាំងជូនកម្ពុជា ឱ្យបានច្បាស់លាស់ បើពុំដូចច្នេះទេ ត្រូវបញ្ជាទិញឱ្យបានគ្រប់ចំនួន ដើម្បីត្រៀមទុកចាក់ ជូនប្រជាពលរដ្ឋកម្ពុជា ទៅតាមកាលទេសៈណាមួយ...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនាពេលថ្មីៗរួចមក នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានទទួលរថយន្ត ៣៩គ្រឿងហើយ ពីភាគីជប៉ុន ។ បើតាមហ្វេសប៊ុករបស់លោក ប្រាក់...
ភ្នំពេញ ៖ ក្នុងគោលការណ៍ ដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឆ្លើយតប និង ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ តាមរយៈសារ Comment នៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការ របស់ថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំដល់អង្គភាព ស្ថានប័ន មានសមត្ថកិច្ច...