បរទេស៖នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់បានបំពានលើបន្ទាត់ក្រហមទាំងអស់ ដែលមានបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន ប៉ុន្តែថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ ទទួលបានគ្រាប់បែកនុយក្លេអ៊ែនោះឡើយ។ នៅក្នុងសុន្ទរកថាដំបូងថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Bennett បានអះអាងថា សាធារណរដ្ឋឥស្លាម នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបោះជំហានទៅមុខដ៏ធំ ក្នុងសមត្ថភាពផលិតនុយក្លេអ៊ែរបស់ខ្លួន ដោយធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមថ្នាក់អាវុធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France...
ភ្នំពេញ: តុលាការឧទ្ទរណ៍ រាជធានីភ្នំពេញ នាថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្មរបស់ ជនជាប់ចោទ ជនជាតិជប៉ុនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជិត២គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះ...
ភ្នំពេញ៖ ថ្ងៃនេះស្រ្តីជាម្តាយឈ្មោះ ទូច កញ្ចនា (ប្តីឈ្មោះ ឡៃ វិរៈ ស្លាប់) ដែលមានកូនតូច២នាក់ក្នុងបន្ទុក ទទួលបានយុត្តិធម៍ពិតប្រាកដហើយ ក្រោយពីបានទទួលការជំនុំជម្រះកាត់ក្តីជាលើកចុងក្រោយនៅ សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃនេះ។ ករណីវិវាទនេះគឺបានកើតឡើងរវាងម្តាយក្មេកឪពុកក្មេក ដែលបានយកដីកូននិងកូនប្រសារទៅធ្វើប័ណ្ណដាក់ឈ្មោះ ខ្លួនឯងដោយប្រាប់កូនថារក្សាទុកអោយកូន។ ប៉ុន្តែនៅពេលកូនប្រុសបង្កើតស្លាប់ទៅ ម្តាយឪពុកក្មេកបានបណ្តេញកូនប្រសារស្រីនិងចៅតូចៗទាំងពីរចេញពីផ្ទះហើយបានកាន់កាប់យកដីនោះតែទាំងស្រុងតែម្តង។ ស្រ្តីជាកូនប្រសារបានប្តឹងទៅអាជ្ញាធរ និងប្តឹងទៅតុលាការ ព្រមទាំងបានដាក់ពាក្យបណ្តឹងមក សម្តេចតេជោនាយករដ្ឋរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៤...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់យានយន្ដទាំងអស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធឲ្យទាន់ពេលវេលា ព្រោះផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា...
ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោកតាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូល លើកដំបូងរបស់កម្ពុជា។ កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះនិងរៀបចំឡើង ដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារ ក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល...
បរទេស ៖ នាយករដ្ឋមន្ត្រី ក្រិក លោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលក្រុងអាតែន និងរដ្ឋាភិបាល ក្រុងប៉ារីស នឹងឈាន ទៅដល់កិច្ចព្រមព្រៀង រវាងគ្នានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជម្រុញនិងធ្វើឲ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ទៅលើ វិស័យការពារជាតិ។ លោក Mitsotakis...
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យប៉ះពាល់ប្រជាជនជាង៨ពាន់គ្រួសារ និងលិចស្រូវជាង២ម៉ឺនហិកតា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ -លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា -ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់...
បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២៨កញ្ញានេះ បានបន្តដឹកនាំអាជ្ញាធរ និង កងកម្លាំង ចម្រុះខេត្តបន្ទាយមានជ័យ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ទឹកនូវតែបន្តហក់ឡើង ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ...
ភ្នំពេញ ៖ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលលោក កឹម សុខា អតីតប្រធានគណបក្ស សង្រ្គោះជាតិ បានចុះទៅយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃ ដែលគង់នៅវត្តមួយចំនួន បានលើកឡើងថា បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច ទោះបីមិនមានសិទ្ធិសេរីភាព ពេញលេញក្តី ។...
បរទេស ៖ នាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេស វៀតណាម ហើយទង្វើបែបនេះ ទំនងជាធ្វើឲ្យប្រទេសចិនខឹង ស្របពេលមានភាពតានតឹង កើនឡើងខ្ពស់ រវាងចិននិងតៃវ៉ាន់ ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹង...