ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ និង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។...
អនុប្រធានពិភពលោកថ្មីរបស់ក្រុមហ៊ុន Httpool ទទួលបន្ទុកសហគ្រាសធុនតូច និងធុនមធ្យម (SME) បានឱ្យដឹងថា ប្រទេសកម្ពុជានឹងជាទិសដៅដ៏សំខាន់មួយសម្រាប់បច្ចេកវិទ្យាធ្វើទីផ្សារថ្មីរបស់ក្រុមហ៊ុន។ លោក Matthieu Laporte បានធ្វើការប្រកាសបែបនេះ ខណៈដែលលោកបានចូលបម្រើការងារក្នុងក្រុមហ៊ុន Httpool ក្នុងតំណែងជាអនុប្រធានពិភពលោកទទួលបន្ទុកសហគ្រាសធុនតូច និងធុនមធ្យម។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Httpool លោក Laporte ធ្លាប់ធ្វើការងារនៅក្រុមហ៊ុន Facebook ក្រុមហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញ ទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅពិនិត្យសំណាក រកមេរោគកូវីដ១៩។ ការប្រាប់ឱ្យទៅយកសំណាក់នេះ បន្ទាប់ពី មានករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ។...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្រ្តីជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយលោក FINN KOH ជានាយកកម្មវិធីកិច្ចគាំពារសង្គម នៃ អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីលទ្ធផលការងារសម្រេចបានពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងគ្នា ដែលមានរយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។ សម្រាប់កិច្ចប្រជុំពិភាក្សា លើកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាង ប.ស.ស. និង ILO ពេញមួយព្រឹកនេះ គឺផ្តោតសំខាន់លើចំណុចមួយចំនួន រួមមាន៖ (១) ការពិនិត្យ និងពិភាក្សាអំពីលទ្ធភាព ក្នុងការគាំទ្រការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន ប.ស.ស. (២) ការធ្វើបច្ចុប្បន្នភាពគម្រោង ទំនើបភាវូបនីយកម្មរបស់ ប.ស.ស. និង (៣) ការពិភាក្សាលើកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀតរវាង ប.ស.ស. និងអង្គការអន្តរជាតិ ខាងការងារ (ILO)។ គួរំលឹកផងដែរថា រហូតមកដល់ពេលនេះ ប.ស.ស. កម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បានធ្វើការរួមគ្នា និងសម្រេចបានលទ្ធផល ជាច្រើនទៅលើវិស័យសន្តិសុខសង្គម ក្នុងនោះដែរ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានផ្តល់កិច្ចសហការ និងការគាំទ្រទៅលើផ្នែកហិរញ្ញវត្ថុ ការ ផ្តល់ការគាំទ្រទៅលើការបណ្តុះបណ្តាល ផ្នែកធនធានមនុស្ស ក៏ដូចជាការគាំទ្រផ្តល់យុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍របបសន្តិសុខសង្គម ទៅកាន់សមាជិក ប.ស.ស. ផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានាព្រឹកនេះ ប្រព្រឹត្តនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងបុគ្គលិកជំនាញ ប.ស.ស. ព្រមទាំងតំណាងអង្គការ អន្តរជាតិខាងការងារ (ILO) ជាច្រើនរូបផងដែរ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា ប្រជាពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ដែលបានព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ចាប់ពី៤ខែឡើង ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តបាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរមានអាយុ ១៨ឆ្នាំឡើងទៅ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា នៅថ្ងៃទី ២៣ខែកញ្ញាឆ្នាំ ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី២នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី ២ និងនាំទៅវត្ថុបច្ច័យ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក ស្ថិតនៅក្នុងភូមិអន្លង់សំឡី ឃុំខ្ពបតាងួន...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា និង សហការី បានអញ្ជើញមកជួបជាមួយលោក កឹម សុខាដល់គេហដ្ឋាន របស់លោក នៅខណ្ឌទួលគោកតែម្តង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ បើតាមហ្វេសប៊ុក លោក កឹម សុខា គោលបំណងនៃជំនួបនេះ គឺឯកអគ្គរដ្ឋទូត បាននាំសហការីពីររូប ដែលទើបតែមកកាន់...
ភ្នំពេញ ៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន និង ជាតំណាងភាគីហត្ថលេខី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានលើកឡើងថា វិទ្យាស្ថានតេជោសែន គឺបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានជំនាញច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហា កង្វះអ្នកជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម នាពេលបច្ចុប្បន្ន ។ ក្នុងពិធីចុះហត្ថលេខាលើ...
ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានបើកកិច្ចពិភាក្សា ពីការលើកកម្ពស់ភាព ជាដៃគូសភា ដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណ។ កិច្ចពិភាក្សាក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA” នាថ្ងៃ២៣ កញ្ញា...