ព័ត៌មានជាតិ

ទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នាំសហការី២រូប មកជួបលោក កឹម សុខា ដល់ផ្ទះ (Video)

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា និង សហការី បានអញ្ជើញមកជួបជាមួយលោក កឹម សុខាដល់គេហដ្ឋាន របស់លោក នៅខណ្ឌទួលគោកតែម្តង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

បើតាមហ្វេសប៊ុក លោក កឹម សុខា គោលបំណងនៃជំនួបនេះ គឺឯកអគ្គរដ្ឋទូត បាននាំសហការីពីររូប ដែលទើបតែមកកាន់ តំណែងថ្មី មកសម្តែងការ គួរសមជាមួយលោក ។ ក្នុងនោះ ទី១- លោក ចូសថ៍ ខាឌែល ជាអនុប្រធាន បេសកកម្មទូត និងទី២- លោកស្រីបណ្ឌិត អេនជេលីកា ស្តៅឌ័រ ជាលេខាទីមួយ ហើយអ្នកទាំងពីររូបនេះ ក៏ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាផងដែរ។

លោកថា ក្នុងជំនួបនេះដែរ ក៏បានពិភាក្សាគ្នាអំពី ស្ថានភាពទូទៅនៅកម្ពុជា រួមទាំងបញ្ហាជំងឺឆ្លងកូវីដ ១៩ និងបញ្ហាទឹកជំនន់ជាដើម ៕

To Top