កំពង់ចាម ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះបាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះ មានដូចជា អាល់កុល ១០០ កាន, ម៉ាស ២៥០.០០០ម៉ាស,និងថវិកា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យមានកិច្ចចរចាដំបូងជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជួសជុលរបងការទូត បន្ទាប់ពីជម្លោះទាក់ទងនឹងកិច្ចសន្យានាវាមុជទឹកបង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានច្រានចោលការចោទប្រកាន់របស់បារាំង ដែលថាទីក្រុងកង់បេរ៉ា បានកុហកអំពីគម្រោងលុបចោលកិច្ចសន្យាទិញនាវាមុជទឹករបស់បារាំង ដោយថាលោកបានលើកឡើងពីកង្វល់ជុំវិញកិច្ចព្រមព្រៀងនេះ កាលពីប៉ុន្មានខែមុន។ ការសម្រេចចិត្តរបស់អូស្រ្តាលី ក្នុងការរុះរើកិច្ចព្រមព្រៀងបារាំង ដើម្បីគាំទ្រដល់នាវា...
ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីការពារជាតិបារាំងបានលុបចោលកិច្ចពិភាក្សាជាមួយសមភាគីអង់គ្លេសរបស់គាត់ ចំពេលមានជម្លោះកើតឡើងដោយសារកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងអង់គ្លេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ។ ក្រុងប៉ារីសមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Aukus ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយដកខ្លួនចេញពីកិច្ចសន្យាធំជាមួយបារាំងក្នុងដំណើរការនេះ។ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងថា ប្រទេសបារាំងគ្មានអ្វីត្រូវព្រួយបារម្ភពីកិច្ចព្រមព្រៀងនេះទេ ។ ប៉ុន្តែកិច្ចប្រជុំរបស់...
ភ្នំពេញ ៖នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រេាះដោយជំនន់ទឹកភ្លៀង រស់នៅតាមមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយបែ៉តនិងប្រជាការពារភូមិ ។ គួរបញ្ជាក់ផងដែលថាខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ និងមានអតិថិជន ចូលស្នាក់នៅយ៉ាងច្រើនកុះករ ពេលនេះគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ក៏បានបញ្ចប់ការសាងសង់ ក្លឹបហាត់ប្រាណ ដែលមាននៅក្នុងគម្រោងរបស់ខ្លួន សម្រាប់អតិថិជនប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ ។ ក្លឹបហោស៍ របស់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ រួមមាន៖ អាងហែលទឹកដ៏ធំទូលាយ...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានថ្លែងការកោត សរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ជាថ្នាក់ដឹកនាំល្អ ចំពោះករណីលោកបណ្ឌិត សេង សារី។ សម្តេចតេជោ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីការ ចាប់ខ្លួនលោកបណ្ឌិតសេង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២២នាក់ទៀត ជាសះស្បើយ ៤៧៣នាក់ និងស្លាប់១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២២នាក់ មានករណីឆ្លងសហគមន៍ ៤៤៤នាក់ និងអ្នកដំណើរពីបរទេស ១៧៨នាក់។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៤.៧១៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា លោក Najib Razak អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនបានបដិសេធថាមិនស្វែងរកការបោះឆ្នោតសាជាថ្មីនៅក្នុងសភាក្នុងរយៈពេល២ឆ្នាំ ខាងមុខនេះនោះទេ ។ គណបក្សដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក Najib ដែលជាអង្គការជាតិម៉ាឡេស៊ី ហៅកាត់ (UMNO) បានបិទការិយាល័យនាយករដ្ឋមន្ត្រីកាលពីខែមុន បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចកាលពី៣ឆ្នាំមុន...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉ង់ សាំងកុមារ បានស្វាគមន៍ដូចជាគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានស្តាប់ហេតុផលលោកបណ្ឌិត សេង សារី ។ សម្តេចថា ការបកស្រាយរបស់លោក សេង សារី មានហេតុផល ទើបសម្តេចបានស្នើឲ្យស្ថាប័នតុលាការពិចារណាបញ្ឈប់ដីការ ចាប់ខ្លួនលោកបណ្ឌិតរូបនេះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីសង្ឃឹមថា នីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម អាចនឹងធូរស្រាលជាងមុខ ក្រោយពីលោកធ្វើរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីទុក្ខលំបាកនូវការរៀបចំ នីតិវិធីដឹកជញ្ជូនទំនិញ ឆ្លងកាត់វៀតណាម។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ចំណងផែកុងតឺន័រ...