ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង គឺបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិន ជូនចំពោះប្រទេសទាំងបួននេះ ក្នុងការលើកកម្ពស់ចំណងមិត្តភាព។ លោក វ៉ាង យី...
ញូវដេលី៖ ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣៣,០៩៦,៧១៨ករណី នៅថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន ៣៧,៨៧៥ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស ដែលបានបង្ហាញទិន្នន័យចុងក្រោយដោយក្រសួងសុខាភិបាលសហព័ន្ធ។ ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៣៦៩ នាក់ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអង្គារបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៤១,៤១១ នាក់។ ចំនួនករណីឆ្លងថ្មី និងការស្លាប់តែមួយថ្ងៃភាគច្រើនត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងប៉ារីស នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្សី និងមន្ត្រីអឺរ៉ុប ស្តីពីរឿងកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនោះ បាននិយាយថា កិច្ចពិភាក្សាគ្នានេះ នឹងនិយាយអំពីកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ និងភាពចាំបាច់ដើម្បីសម្រេចឲ្យបានលឿននិងអនុវត្តការយោគយល់គ្នា ស្តីពីវិលអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកមួយរូប បានប្រាប់ថា លោក...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលការយល់ឃើញថា ពួកតាលីបង់ កំពុងតែឃាត់ខ្លួនជនជាតិអាមេរិក នៅលើជើងយន្តហោះដែលត្រូវឲ្យផ្អាកការហោះហើរ ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងជើង ទុកធ្វើជាចំណាប់ខ្មាំង ប៉ុន្តែលោកបាននិយាយថា យន្តហោះកំពុងត្រូវបានរារាំងមិនឲ្យចាកចេញ ដោយសារតែអ្នកដំណើរមួយចំនួន ខ្វះឯកសារធ្វើដំណើរត្រឹមត្រូវ។ នៅក្នុងទីក្រុងដូហា ប្រទេសកាតា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ពួកគេបានកំណត់អត្តសញ្ញាណពលរដ្ឋអាមេរិកមួយចំនួនតូច ដែលកំពុងតែស្វះស្វែងធ្វើដំណើរចេញពីអាកាសយានដ្ឋាន Mazar-e-Sharif...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក វ៉ាង វិនប៊ីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី និងមេដឹកនាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក វ៉ាង វិនប៊ីន បានថ្លែងយ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយ នៅក្នុងទីក្រុងប៉េកាំង នៅពេលដែលត្រូវគេចោទសួរថា តើប្រទេសចិននឹងទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលមានមេដឹកនាំទើបត្រូវបានតែងតាំង កាលពីថ្ងៃអង្គារនោះដែរឬទេ។ យោងតាមសេចក្តីរាយការណ៍មួយ...
បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2021 ដើម្បីបង្កើនភាពងាយស្រួល ជូនដល់អតិថិជន ក្នុងការអញ្ជើញមកទស្សនា ទីតាំងការដ្ឋានដោយផ្ទាល់ របស់គម្រោង ដឹណេតឆឺរ៉ល ។ ដូច្នេះអតិថិជនអាចអញ្ជើញមក ទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី...
ភ្នំពេញ ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះស្តារប្រឡាយក្របៅ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។ ប្រឡាយក្របៅ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល...
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺបដិសេធ ចំពោះការចោទប្រកាន់ថា បានគំរាមចាប់ខ្លួន បងប្អូនកូនភ្លោះ ឈ្មោះ ជុំ ហួត និងជុំ ហួរ ។ ការចេញមកបំភ្លឺ ដោយការបដិសេធនេះ ក្រោយមានការផ្សព្វផ្សាយថា មានករណីគំរាមចាប់ខ្លួន អ្នកការពារបរិស្ថាន...
បរទេស៖ បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងលោកខាងលិច នាពេលថ្មីៗនេះ បានជំរុញគ្រប់ភាគីទាំងអស់ ក្នុប្រទេសមីយ៉ានម៉ា ឲ្យអត់ធ្មត់មិនឲ្យមានអំពើហិង្សា និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលក្នុងប្រទេស ក្រោយក្រុមប្រឆាំង បានប្រកាសធ្វើការបះបោរ ទូទាំងប្រទេសប្រឆាំងរបបយោធា។ រដ្ឋាភិបាលសាមគ្គីជាតិ (NUG) បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមធ្វើសង្គ្រាម ការពារប្រជាជន ដោយបង្ហាញនូវអ្វី ដែលហាក់មានបំណង សម្រួលដល់ក្រុម ដែលកំពុងតែប្រយុទ្ធ នឹងពួកយោធា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ រន្ទះបាញ់ កើតឡើង៨៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៦៧នាក់ និងរបួស ចំនួន៤២នាក់ ហើយងាប់ គោ ក្របី ចំនួន ៤០ក្បាល។ នេះបើយោងតាម ទិន្នន័យផលប៉ះពាល់ និងខូចខាត...