ភ្នំពេញ៖ លោកស្រី អ៊ូញ ស្រីមុំ (JACK NITH ) អតីតពលករកូរ៉េ រៀនបានតិចតួច និងធ្លាប់ជាកម្មកររោងចក្រ ប្រែជីវិតមានជីវភាពធូរធារ ក្លាយជាអ្នករកស៊ី អចលនទ្រព្យម្នាក់ និងមានជំនួញជាច្រើន នៅកម្ពុជា បានចែករំលែក នូវបទពិសោធន៍ ដើម្បីឈានទៅរកភាពជោគជ័យ និងរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការប្រឡូកចូល វិស័យអចលនទ្រព្យ និងបានលើកឡើងថា...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ពន្លឿនការដោះ ស្រាយជម្លោះដីធ្លី នៅ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចេញប័ណ្ណ កម្មសិទ្ធិគ្រប់ក្បាលដីជូនប្រជាពលរដ្ឋ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យប្តឹងអនាមិកពាក់ព័ន្ធករណីចោទប្រកាន់ថា...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯក ជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈរ៉ាប់រងថ្លៃវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង។ សម្ដេច ទៀ បាញ់ លើកឡើងបែបនេះក្រោយពី រាជរដ្ឋាភិបាល បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាជនដោយឥតគិតថ្លៃ...
In both journalism and policymaking — if not always in politics, or in the sordid world of score-settling by unemployed, second-rate apparatchiks...
បរទេស៖ ក្រុមតាលីបង់ បានបាញ់កាំភ្លើងយ៉ាងរីករាយទៅលើអាកាស ហើយបានប្រើពាក្យផ្សះផ្សាជាតិ នៅថ្ងៃអង្គារនេះ ខណៈដែលពួកគេអបអរការយកឈ្នះសហរដ្ឋអាមេរិក និងការវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីសង្គ្រាមរយៈពេលពីរទសវត្សរ៍ ដែលបានធ្វើឱ្យខ្ទេចខ្ទីប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាមេរិកចុងក្រោយបង្អស់ចំនួន ៦ ០០០ នាក់ ដែលត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជម្លៀស បានហោះចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅយប់ថ្ងៃច័ន្ទ ដោយបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចុះឋានៈជាមហាអំណាច។...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិក បានធ្វើការផ្អាកវត្តមានការទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបញ្ជូនក្រុមប្រតិបត្តិការការទូតទៅកាន់ប្រទេសកាតា ស្របពេលដែលយោធាអាមេរិកបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីប្រទេសនេះ បញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំ។ លោកក៏បានបង្ហាញនូវការប្តេជ្ញាជួយដល់ពលរដ្ឋអាមេរិកគ្រប់រូប ដែលចង់ចាកចេញពីប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះផងដែរ។ ថ្លែងក្រោយត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីជើងយន្តហោះជម្លៀសចុងក្រោយ ចាកចេញពីទីក្រុងកាប៊ុលនោះ លោកបានមានប្រសាសន៍ថា ពលរដ្ឋអាមេរិកមួយចំនួនតូច នៅតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខប៉ាឡេស្ទីន និងសាក្សីបាននិយាយថា យន្តហោះប្រតិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃសៅរ៍ បានបើកការវាយប្រហារទៅប៉ុស្តិ៍ និងទីតាំងជាច្រើនកន្លែងដែលជាកម្មសិទ្ធិរបស់យោធាក្រុមចលនាពលរដ្ឋអ៊ីស្លាម ដែលគេស្គាល់ថា (ហាម៉ាស់) នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ការវាយប្រហារត្រូវបានធ្វើឡើងដែលជាការឆ្លើយតបទៅនឹងការតវ៉ាដំបូងដែលបានធ្វើឡើងនៅជិតបន្ទាត់ព្រំដែនក្នុងតំបន់ ចន្លោះវាលខ្សាច់ និងអ៊ីស្រាអ៊ែល និងបានបង្ហោះបាល់ឡុងឆេះសំដៅឆ្ពោះទៅអ៊ីស្រាអ៊ែល ។ ប្រភពបានបញ្ជាក់ដូច្នេះ ។សាក្សីបាននិយាយថា...
បរទេស៖ស្របពេលមានភាព តានតឹងក្នុងតំបន់កើនឡើង នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ សម្រាប់លើកទី៨ ក្នុងឆ្នាំនេះ ក្រោយទ័ពជើងទឹកអាមេរិក ធ្វើការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនោះជាប្រក្រតីមួយ នៅថ្ងៃសុក្រម្សិលមិញនេះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងនាវាលេខា៧ មានមូលដ្ឋាននៅជប៉ុនរបស់ទ័ពជើងទឹកអាមេរិក បានប្រាប់ថា នាវាពិឃាតិសមត្ថភាពមីស៊ីល USS Kidd ប្រភេទ Arleigh Burke...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ មេដឹកនាំនយោបាយមកពីទ្វីប អាស៊ី-អឺរ៉ុប នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ...
មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ទាំងបុរសនិងស្ត្រីអាចប្រឈមមុខ នឹងការមិនមានបុត្រ។ 80% នៃស្ត្រីអាយុក្រោម 35 ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំ ដោយមិនបានការពារ។ ចំណែកស្ត្រី ដែលមានអាយុលើសពី 35ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី 6 ខែ។ មានកត្តាជាច្រើន ដែលបានរួមចំណែកដល់ការគ្មានកូន ក្នុងនោះរួមបញ្ចូលទាំងបញ្ហា...