បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ កំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើក ឡើងថាប្រទេសអាមេរិកនឹងមិនធ្វើការ បិទប្រទេសសាជាថ្មីឡើយទោះ បីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែ អាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។ លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាលប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិក ដែលបានទទួលវ៉ាក់សាំងមានន័យ ថាអាមេរិកនឹង...
ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីបានកើនឡើង ៣០,៧៣៨ករណី ក្នុងរយៈពេលមួយថ្ងៃសរុបកើនឡើងដល់ ៣,៤៤០,៣៩៦ ករណី ដោយចំនួនអ្នកស្លាប់បានបន្ថែម ១៦០៤ នាក់ សរុបកើនឡើងដល់ ៩៥,៧២៣ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺដែលបានជាសះស្បើយចំនួន ៣៩,៤៤៦ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ២,៨០៩,៥៣៨ នាក់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទ ប្រកាន់របស់អ៊ីស្រាអែល អំពីការវាយប្រហារនាពេលថ្មីៗនេះ លើនាវាដឹកប្រេងមួយគ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ នៅឯនាយឆ្នេរសមុទ្រអូម៉ង់។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានធ្វើការកត់សម្គាល់ប្រឆាំងនឹង ការចោទប្រកាន់របស់អ៊ីស្រាអែល ចំពោះការចោទប្រកាន់លើអ៊ីរ៉ង់ថា បានចូលរួមក្នុងការវាយប្រហារ លើនាវាដឹកប្រេងខាងលើនេះ។ នៅនៅក្នុងនោះដែរសហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន...
ហាណូយ៖ យោងតាម ក្រសួងសុខាភិបាលវៀតណាម បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦២០ ករណី រួមទាំងការឆ្លងក្នុងស្រុកចំនួន ៨,៥៩៧ ករណី និងករណីនាំចូលចំនួន ២៣ ករណី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុបដល់ ១៥៤,៣០៦ ករណី ដែលយ៉ាងហោចណាស់...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សុនខក្រុមទី១ចំនួន ៣ក្បាល ដែលបានហិតរកឃើញ ក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋម ។ ក្នុងឱកាសចុះទៅពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេស...
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្នអ្នកឆ្លងវិរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភទ ឆ្លងមកពីខាងណា ដូច្នេះ បុគ្គលគ្រប់រូបកុំចល័ត ទៅតំបន់ផ្សេងៗ ព្រោះជំងឺឆ្លងលឿន ។ ក្នុងឱកាសនាំយកថវិកា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារ លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ភាគខាងជើង ដោយព្រមានថា “ការឆ្លើយតបសមស្រប នឹងមកដល់”។ ក្រុមហ៊ុន Zodiac Maritime ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ ជាកម្មសិទ្ធិ របស់មហាសេដ្ឋី អ៊ីស្រាអែល Eyal Ofer...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៦៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ថ្នាក់ជាតិ របស់ខ្លួនកើនឡើង ដល់ ៥៥៦,៨៣៤ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤៩នាក់ និង ស្លាប់ម្នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ៤នាក់, ស្រុកកំពង់សៀម ៥នាក់, ស្រុកកងមាស ៦នាក់ ,ស្រុកកោះសូទិន ១នាក់,...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤ នាក់ថ្មី ។ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏អំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយក សំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន...