ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧ នាក់ថ្មី ក្នុងនោះ(២០ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៨០ នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៧៤៧ ករណី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្កីណែនាំ ដល់បណ្ដារាជធានី-ខេត្តទាំងអស់ អំពីការធានាឱ្យបាន នូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសការខកខាន ឬកកស្ទាំងអំឡុងពេលអនុវត្តបម្រាមគោចរនៅតាមភូមិសាស្ត្ររបស់ខ្លួន។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា ស្របតាមស្មារតី នៃសារាចររបស់រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជា បានថ្លែងថា យើងកំពុងតែប្រណាំងប្រជែង ជាមួយនឹងវិរុសបំប្លែងថ្មី ទម្រង់ផ្សេងៗជាច្រើន ដូច្នេះ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវធ្វើសកម្មភាព នៅថ្ងៃនេះ ដើម្បីកុំឲ្យស្ដាយក្រោយ នៅថ្ងៃស្អែក។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WHO នាថ្ងៃទី៣០...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់សូមចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បើមិនចង់ធ្លាក់ក្នុងស្ថានភាព ដូចទៅនឹងប្រទេសថៃ។ តាមរយៈវីដេអូឡាយជាង៣០នាទី នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានលើកឡើងថា «សូមកុំភ្លេចខ្លួន ព្រោះកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងកំពុងផ្ទុះ វីរុសបម្លែងថ្មី ប្រភេទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៨៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១៦៩នាក់ និងកំពុងសម្រាកព្យាបាល៦៧៤នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៧៧នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១១១នាក់ និងស្លាប់ ៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.១៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.៩៣០៩នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២២នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៣២នាក់ និងកំពុងសម្រាកព្យាបាល៣៣១នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចរបស់ ស្ដីពី ការកំណត់ ភូមិស្ពានគ្រង នៃឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំជា “តំបន់ក្រហម” ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ ។