ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណី រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បេីយ ចំនួន៤៤នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វផ្សាយ ពីនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ និងប្រឡងបំពេញ ពិន្ទុឡើងវិញ ខណៈកម្មវិធីនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំរាយការណ៍ វឌ្ឍនភាពការងារ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកជូនសម្តេចក្រឡាហោម ស...
ខេត្តបន្ទាយមានជ័យ : លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ ការចុះពិនិត្យឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ...
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យ នគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារ ព្រំដែនគោក ចំនួន02គឺវរះ891និង911 នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកម្លាំងកម្លាំងចំនួន280នាក់ នៅព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021។ លទ្ធផលតែស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ891ក្នុងចំណោមកម្លាំង164នាក់ មានវិជ្ជមានជម្ងឺកូវីត08នាក់...
បរទេស ៖ កំណត់ផ្លូវការនានា តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋាភិបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តបិទព្រំដែនជាប់ប្រទេស កាណាដា និងប្រទេសម៉ិកស៊ិក យ៉ាងហោចណាស់ ក៏រហូតដល់ថ្ងៃទី២១ ខែសីហាដែរ ។ ឯកសារបាននិយាយថា ការឆ្លងនៃមេរោគកូរ៉ូណា ពីមនុស្សទៅមនុស្ស ជាបន្តបន្ទាប់ និងហានិភ័យ ដែលបង្កឡើង...
បរទេស ៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កិច្ចជំនួបគ្នារវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នឹងប្រារព្ធធ្វើឡើង នៅចុងខែក្រោយនេះ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យា និងជួសជុលខ្លោងទ្វារតាកាវ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «ក្នុងរយៈពេល ៣សប្តាហ៍ នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុល ខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាល...
ភ្នំពេញ ៖ ប្រឡាយលូ៥ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹក ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ហើយទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការងារស្តារយកភក់ និងសំរាមចេញប្រឡាយ ត្រូវបានបញ្ចប់១០០ភាគរយហើយ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារស្តារយកភក់ ចេញពីបាតប្រឡាយ បានចំនួន២១៣៧៥ម៉ែត្រគូប , សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានលើកឡើងថា គិតត្រឹមថ្ងៃនេះ មិនទាន់មានតួលេខផ្លូវការ ច្បាស់លាស់ អំពីចំនួនពលករខ្មែរ នៅប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ប៉ុន្តែទោះមិនទាន់ដឹង ផ្លូវការ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យភាគីពាក់ព័ន្ធទាំងនៅខ្មែរ និងថៃ យកចិត្តទុកដាក់លើពួកគេ...
ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤,១០៤ករណីផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីឆ្លងវីរុសនេះ កើនឡើងដល់ ៥,៥៦៣,០០៦ នាក់។ ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទងនឹងជំងឺឆ្លងកូវីដ-១៩ ចំនួន ៧៣នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនេះ នៅក្នុងប្រទេសអង់គ្លេស...