ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៣០ឆ្នាំហើយ ក្រោមការដឹកនាំរបស់បណ្ឌិត អ៊ិន ចាន់នីដែលជាប្រធាននាយកប្រតិបត្តិ ។ ក្នុងរយៈពេល៣០ឆ្នាំនេះ បានធ្វើឲ្យសម្រេចសមិទ្ធផលយ៉ាងច្រើន ។ កាលពីទើបចាប់កំណើតដំបូង គឺធនាគារនេះ បានកើតចេញពីអគារជួលគេតូចមួយប៉ុណ្ណោះ តែបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនទៅជាធនាគារនាំមុខគេមួយនៅកម្ពុជា ដោយមានស្ទើរតែពាសពេញផ្ទៃប្រទេស ហើយក៏មានបុត្រសម្ព័ន្ធ៤ផងដែរ ។ អ្វីកាន់តែជាពិសេសទៀតនោះ...
ព្រះសីហនុ: អ្នកស្រី ពត រ៉ានី ប្រធានផ្នែកគ្រប់គ្រងទីផ្សារ នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ប្រចាំស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា បានលើកឡើងថា ក្រុមប្រឹក្សារបស់អ្នកស្រី ពិតជាមានមោទនភាព ក្នុងការចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF-ASEAN Tourism Forum) លើកទី ៤០ ដែលប្រព្រឹត្តធ្វើឡើង នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ អ្នកស្រី រ៉ានី...
បរទេស ៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអេស្តូនី លីទុយអានី និង ប្រទេសឡាតវី កំពុងរង់ចាំការយល់ព្រម ពីសហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធធុនធ្ងន់ ដែលផលិតដោយអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍នេះ...
បរទេស ៖ នៅថ្ងៃចុងក្រោយនៃការដកទ័ព ដ៏មមាញឹកចេញពីប្រទេស អាហ្វហ្គានីស្ថាន កាលពីរដូវក្តៅមុន សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងអ្នករៀបចំផែនការ ជាភេរវករ ដែលខ្លួនសង្ស័យ ។ ទោះបីជាយ៉ាង ណាក៏ដោយ ក្រោយមកវាត្រូវបាន គេបង្ហាញឱ្យដឹងថា គោលដៅដែលត្រូវបានចោទ ប្រកាន់ពីមុនបានធ្វើការ ឱ្យយោធាសហរដ្ឋអាមេរិកដឹកជញ្ជូនទឹក នៅជុំវិញតំបន់នោះ ហើយថាការវាយប្រហារនេះបានឆក់យកជីវិតជនស៊ីវិលអស់...
ព្រះសីហនុ៖ ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន់ បានលើកសរសើរចំពោះ សមត្ថភាពនៃការរៀបចំ ធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍អាស៊ាន (ASEAN Tourism Forum-ATF) លើកទី ៤០ នៅខេត្តព្រះសីហនុប្រកបដោយជោគជ័យ និងបង្ហាញឲ្យឃើញពី សមត្ថភាពនៃការគ្រប់គ្រង ការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសអូមីក្រុង ដែលកំពុងវាយប្រហារ...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឱ្យលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី KAMEI Haruku ប្រធាន JICA...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀងបានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ចំនួន១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨នាក់ ខណៈជាសះស្បើយចំនួន១៦នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៩១៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១៦២នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានណែនាំពីការបន្តការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ដោយលើកឡើងថា ខ្លួនអាចចាប់ផ្តើមឡើងវិញនូវ “សកម្មភាព” ដែលខ្លួនបានផ្អាកជាបណ្តោះអាសន្ន ក្នុងការកសាងទំនុកចិត្ត ជាមួយអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។ ការប្រមូលផ្តុំគណបក្សកាន់អំណាច ដ៏សំខាន់មួយដែលបានធ្វើឡើង កាល ពីថ្ងៃពុធ បានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងថា លោកគិតថា សមភាគីរុស្ស៊ី គឺលោក ប្លាឌីមៀ ពូទីន នឹង “ចូល” ត្រួតត្រានៅអ៊ុយក្រែន ប៉ុន្តែមិនចង់ឲ្យកើតមាន “សង្រ្គាមទាំងស្រុង” នោះទេ...