ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក ប្រើយន្តហោះគ្មានមនុស្ស បើកវាយប្រហារ សម្លាប់ជនស៊ីវិលអស់ ១០នាក់ នៅថ្ងៃចុងក្រោយ នៃការដកទ័ពចេញ ពីអាហ្វហ្គានីស្ថាន

បរទេស ៖ នៅថ្ងៃចុងក្រោយនៃការដកទ័ព ដ៏មមាញឹកចេញពីប្រទេស អាហ្វហ្គានីស្ថាន កាលពីរដូវក្តៅមុន សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងអ្នករៀបចំផែនការ ជាភេរវករ ដែលខ្លួនសង្ស័យ ។ ទោះបីជាយ៉ាង ណាក៏ដោយ ក្រោយមកវាត្រូវបាន គេបង្ហាញឱ្យដឹងថា គោលដៅដែលត្រូវបានចោទ ប្រកាន់ពីមុនបានធ្វើការ ឱ្យយោធាសហរដ្ឋអាមេរិកដឹកជញ្ជូនទឹក នៅជុំវិញតំបន់នោះ ហើយថាការវាយប្រហារនេះបានឆក់យកជីវិតជនស៊ីវិលអស់ ១០នាក់ ។

យោងតាម សារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត The New York Times បានចេញផ្សាយ វីដេអូឈ្លប នៃយន្តហោះគ្មានមនុស្ស បើកថ្មី ដែលបានបែងចែក កាលពីថ្ងៃពុធ ដែលបំភ្លឺបន្ថែម និងបន្ទាប់ពីការ វាយប្រហារដោយយន្តហោះគ្មានមនុស្ស បើកនៅទីក្រុងកាប៊ុល ដែលបានធ្វើឡើង នៅថ្ងៃទី២៩ ខែសីហា នៅពេលដែលយោធា អាមេរិកបានបាញ់ ទៅលើមនុស្សស្លូតត្រង់ ស្លាប់អស់ ១០នាក់ រួមទាំងកុមារ ៧ នាក់ផងដែរ។ នៅក្នុងឧបទ្ទវហេតុមួយ ដែលបង្ហាញពីការបញ្ចប់ នៃសង្គ្រាមអាមេរិករយៈពេល ២០ ឆ្នាំនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។

វីដេអូដែលមិនធ្លាប់ ឃើញពីមុនមក រួមមានវីដេអូគ្មានសំឡេង និងរូបព្រិលៗប្រហែល ២៥ នាទីពីយន្តហោះគ្មានមនុស្សបើកពីរ ដែលតាមសេចក្តី រាយការណ៍ថា យន្តហោះ ប្រភេទ MQ-9 Reapers ដែលយោងទៅតាមមន្ត្រីយោធា ដែលបង្ហាញវីដេអូដល់ការសារព័ត៌មាន បានចាប់យកនាទី ដែលនាំទៅរកការវាយប្រហារ អំឡុងពេលវាយប្រហារ និងបន្ទាប់ពីការវាយប្រហារ ។

យោងតាមរបាយ ការណ៍ នៅពេលផ្សាយ ខ្សែវីដេអូវាយប្រហារ តាមផ្លូវអាកាស ត្រូវបានទទួលដោយ បណ្តាញផ្សព្វផ្សាយ តាមរយៈច្បាប់ ស្តីពីសេរីភាពព័ត៌មាន (FOIA) ដែលប្តឹងប្រឆាំង នឹងបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ដែលទទួលបន្ទុកប្រតិបត្តិការ យោធានៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top