ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន...
អបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានរៀបចំពិធីមង្គល អាពាហ៍ពិពាហ៍របស់ខ្លួន នៅទីធ្លាសួនសំរោង ដែលមានទីតាំង នៅជិតសាលាខណ្ឌព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ5 យើងហ្នឹង។ មានអី! ទំនងដែរតា៎! សាមញ្ញៗ តែមើលទៅពោរពេញ ដោយភាពរីករាយ បរិយាកាសបែបធម្មជាតិពិតៗ។ បើពេលល្ងាចវិញរឹតតែអ៊ែម ជាមួយភ្លើងពណ៌តិចៗ គ្របដណ្តប់ស្បៃរាត្រី ក្រោមដើមឈើដ៏សែនរ៉ូមែនទិក មើលទៅគួរឲ្យចង់គយគន់ និងចូលរួមជាភ្ញៀវកិត្តិយសមែនទែន ។
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១២៩។ គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជ្រើសយកផ្លូវសន្តិភាពស្តីពីបញ្ហាអ៊ុយក្រែន ស្របពេលដែលលោកធ្វើទស្សនកិច្ចទីក្រុងគៀវ ដើម្បីបង្ហាញពីការគាំទ្រ នៅមុនពេលធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្ស៊ីនៅចុងសប្ដាហ៍នេះ។ នៅក្នុងប្រទេសអ៊ុយក្រែន មុនកិច្ចពិភាក្សាគ្នាជាមួយសម្ពន្ធមិត្តអឺរ៉ុបក្នុងទីក្រុងប៊ែកឡាំង និងជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ នាថ្ងៃសុក្រនោះ លោក Blinken បានជំរុញឲ្យលោក ពូទីន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ក្នុងពេលចាប់ផ្តើមនៃការប្រកួតកីឡាអូឡំាពិករដូវរងារ សម្រាប់ជំនួបកំពូលមួយ ដែលនឹងរួមបញ្ចូលទាំងការពិភាក្សាស្តីពីកិច្ចពិភាក្សារបស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិកនិងណាតូ ស្តីពីរឿងអ៊ុយក្រែន។ យោងតាមមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី ដែលគ្រោងនឹងចូលរួមក្នុងពិធីបើកកម្មវិធីនៅថ្ងៃទី០៤ ខែកុម្ភៈផងនោះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងទទួលជួបពិភាក្សាការងារអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់ ជាមួយលោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្រ្តីការបរទេសវៀតណាម ។ តបតាមការអញ្ជើញ...
ភ្នំពេញ ៖ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទការងារដែលជាប់គាំងចំនួន២៣រោងចក្រ ជាសមាជិកសម្ព័ន្ធសហជីពរបស់ខ្លួន ។ តាមរយៈលិខិតផ្ញើជូនសម្ដេចតេជោ ធ្វើឡើងកាលពីថ្ងៃទី១៨ មករា លោក គង់ អាទិត្យ បានថ្លែងថា...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានី ម៉ូហ្គាឌីស៊ូ (Mogadishu) ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃអង្គារ ។ ប៉ូលិសបានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលពាក់អាវបំផ្ទុះដែលរុំជុំវិញចង្កេះរបស់គាត់បានបំផ្ទុះខ្លួនឯងនៅឯភោជនីយដ្ឋានមួយដែលមានទីតាំងនៅជិតជំរុំហ្វឹកហ្វឺនយោធាក្នុងទីក្រុង ។ មន្ត្រីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទថា “យើងអាចបញ្ជាក់បានថា មនុស្ស៦នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត” ។ សាក្សីបានឲ្យដឹងថា...
បរទេស៖ នៅព្រឹកថ្ងៃពុធនេះយន្តហោះចម្បាំងជាច្រើនគ្រឿងដែលផលិតក្នុងប្រទេស បារាំងបានបន្លឺសម្លេងយ៉ាងកងរំពងពាសពេញរដ្ឋធានីរបស់ប្រទេសក្រិកដែលវាស្ថិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាតែនក្នុងការបង្កើនសមត្ថភាពការពារនិងក្នុងពេលកំពុងមានភាពតានតឹងជាមួយនឹងតួកគី។ យន្តហោះចម្បាំងចំនួន៦គ្រឿងប្រភេទ Rafale ម៉ូដេលចុងក្រោយត្រូវបានក្រិកបញ្ជាទិញពីកងកម្លាំងយោធារបស់បារាំងហើយវាត្រូវបានដាក់ឲ្យហោះជាក្បួនក្នុងកំពស់ទាបពីលើរដ្ឋធានីមុនពេលដែលវាត្រូវបានប្រគល់ទៅឲ្យកងកម្លាំងទ័ពអាកាសរបស់ក្រិក។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលនៃប្រទេសក្រិកបានធ្វើការចំណាយប្រាក់ប្រមាណជា២,៥ពាន់លានអឺរ៉ូឬត្រូវជា២,៨ពាន់លានដុល្លារដើម្បីទិញយកយន្តហោះ Rafale នេះចំនួន១៨គ្រឿងដែលក្នុងនោះ១២គ្រឿងពីកងទ័ពអាកាសបារាំងនិង៦គ្រឿងទៀតពីក្រុមហ៊ុនផលិតបារាំង Dassault៕ ប្រែសម្រួល៖ស៊ុនលី
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា សមាជិកសភា Roberta Metsola កាលពីថ្ងៃអង្គារត្រូវបានជ្រើសរើសជាប្រធានសភាអឺរ៉ុប ហៅកាត់ (EP) ដែលជាស្ត្រីទី៣ដែលត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងមួយនេះ ។ សមាជិកាសភាដែលមានវ័យ៤៣ឆ្នាំដែលមានវិជ្ជាជីវៈបានឈ្នះនៅក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី ។ នាងបានទទួលសំឡេងភាគច្រើន៤៥៨នៅក្នុងចំណោម៦៩០នៅក្នុងការបោះឆ្នោតសម្ងាត់ពីចម្ងាយ ។ លោកស្រីបានយកឈ្នះបេក្ខភាពរបស់គាត់ប្រកាន់បៃតង គឺ Alice Bah Kuhnke...