មនុស្សម្នាក់ៗខំប្រឹងធ្វើការរកស៊ីប្រចាំថ្ងៃ ដើម្បីចញ្ចឹមជីវិត និងគ្រួសារ ចង់មានកិត្តិយស កេរ្ត៍ឈ្មោះ និងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកគេក៏មិនភ្លេចគឺការរួមភេទ។ ការរួមភេទ ត្រូវបានមនុស្សភាគច្រើននិយាយថា ជារឿងមិនអាចខ្វះបាន វាហាក់បីដូចជាការញាំអាហារប្រចាំថ្ងៃផងដែរ។ ដៃគូសង្សារ ប្តីប្រពន្ធក៏ដោយ សុទ្ធតែប្រាថ្នាចង់បានសុភមង្គល រីករាយសប្បាយចិត្ត ជាពិសេសចង់ឲ្យដៃគូដែលរស់នៅជាមួយគ្នាកាន់តែមានភាពផ្អែមល្ហែម អារម្មណ៍ស្និទ្ធស្នាល ហើយពួកគេភាគច្រើនតែងតែបារម្ភខ្លាចនៅពេលពួកគេរួមភេទមិនអាចបំពេញចិត្តរបស់ដៃគូឲ្យបានសប្បាយរីករាយ និងឈានដល់ចំណុចកំពូលបាន។ មនុស្សភាគច្រើនតែងគិតថាការប្រើប្រាស់ស្រោមអនាម័យ គឺមានអារម្មណ៏រំខាន...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនសេដ្ឋកិច្ច ផែនក្រៅប្រពន្ធ័ និងប្រកាសបញ្ចូលសមាជិកសកម្ម សមាគមសហពន្ធ័ អភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគម សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្ដេជ្ញាបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ និងគាំទ្រ ចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រកាសបញ្ចូលសមាជិក សកម្មសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ លោកប្រធាន ឡី សុភាព បានសម្ដែងការស្វាគមន៍ សមាជិក-សមាជិកថ្មី ទាំង៧១៥នាក់នេះ និងបានលើកទឹកចិត្ត ដល់ពួកគេឱ្យខិតខំប្រកបមុខរបរ ការងារឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា ពិសេសត្រូវខិតខំបម្រើប្រជាជន នៅតាមមូលដ្ឋានប្រកបដោយសុចរិតភាព។ លោកបានជំរុញ ឱ្យសមាជិក-សមាជិកទាំងចាស់ទាំងថ្មី ចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាបិតាសន្តិភាព។ លោកថា សន្តិភាពជាកត្តាចម្បងបំផុត ដែលនាំឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ និងបានអនុគ្រោះដល់ប្រជាជន អាចប្រកបមុខរបរ ការងារដោយភាពសុខសាន្ត រីកចម្រើនលូតលាស់។ លោក ឡី សុភាព តាងនាមឱ្យសមាជិក-សមាជិកា របស់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ ចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ក៏ដូចជាគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំបម្រើប្រជាជន យ៉ាងយកចិត្តទុកដាក់។ លោកក៏បានថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ក៏ដូចជាការចុះជួយប្រជាជនដល់មូលដ្ឋានផ្ទាល់ និងប្រយោលជាដើម។ លើសពីនេះទៅទៀត លោកប្រធាន ឡី សុភាព បានអំពាវនាវឱ្យសមាជិក-សមាជិកទាំងអស់ សូមត្រៀមខ្លួនចូលរួមបោះឆ្នោត ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខកុំបីខាន៕
ថ្ងៃទី១៦ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើកិច្ចជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកbak jin រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់កូរ៉េខាងត្បូង ។ លោក Wang Yi សង្ឃឹមថា ប្រទេសចិននិងកូរ៉េខាងត្បូងឈរលើចំណុចចាប់ផ្តើមថ្មី ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ បង្កើតរយៈពេល៣០ឆ្នាំថ្មីទៀតនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Wang Yi បានលើកឡើងនូវ “ការបង្កើនចំនួន៤”នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងជំហានបន្ទាប់ ៖ ទី១គឺបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួល...
ទាក់ទិននឹងរឿង ដែលប្រទេសហ្វាំងឡង់ ស្នើសុំចូលជាសមាជិក អង្គការណាតូ លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន ជាប្រចាំ កាលពីថ្ងៃទី១៦ ខែឧសភាថា ការ ដែលប្រទេសហ្វាំងឡង់ ស្នើសុំចូលជាសមាជិកអង្គការណាតូ នឹងនាំមកនូវកត្តាថ្មី ចំពោះទំនាក់ទំនងរវាងចិន និងហ្វាំងឡង់ ។ លោកZhao...
ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា ប្រុសស្រី ដែលគ្រប់អាយុបោះឆ្នោត បានត្រៀមខ្លួនជាស្រេច ក្នុងការទៅចូល រួមការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។ លោកវ៉ាង ភក្តី ជាអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋម្នាក់បានប្រាប់វិទ្យុមិត្តភាពកម្ពុជា...
ភ្នំពេញ ៖ ជារឿងដ៏តក់ស្ដុតបំផុតសម្រាប់តារាចម្រៀង សុវត្ថិឌី ធារិកា ដោយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នេះ បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ ចូលទឹកប្រឡាយ នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកម្ដាយរបស់ បេក្ខនារីក្នុងកម្មវិធី The Cambodian Idol...
ឪពុក ម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានទទួលមរណៈភាពទាំងពីរនាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ នេះបើយោងតាមព័ត៌មានបឋមទទួលបានពីលោក អៀម វន្នី ។ យោងតាមប្រភពបានបង្ហាញឱ្យដឹងយ៉ាងដូច្នេះថា «ឪពុកនិងម្តាយរបស់ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់គណបក្ស នយោបាយ បេក្ខជន អ្នកគាំទ្រ នៃគណបក្សនយោបាយ ទាំងអស់ ត្រូវអនុវត្តតាមវិធានការ នានារបស់ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។...