ព័ត៌មានជាតិ

ព័ត៌មានបឋម៖ តារាចម្រៀង សុវត្ថិឌី ធារិកា ជួបទុក្ខធំ ខណៈឪពុកម្ដាយស្លាប់ទាំងពីរនាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

ឪពុក ម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានទទួលមរណៈភាពទាំងពីរនាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ  នេះបើយោងតាមព័ត៌មានបឋមទទួលបានពីលោក អៀម  វន្នី ។ 

យោងតាមប្រភពបានបង្ហាញឱ្យដឹងយ៉ាងដូច្នេះថា «ឪពុកនិងម្តាយរបស់ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់ ។ 

យ៉ាងណាមិញនេះ គ្រាន់តែជាព័ត៌មានបឋម  ចំពោះព័ត៌មានលម្អិត មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នឹងផ្សាយជូននាពេលក្រោយ ។

គួរឱ្យដឹងថា តារាចម្រៀង សុវត្ថិឌី ធារិកា ជាអតីត បេក្ខនារី ក្នុង កម្មវិធី The Cambodian Idol រដូវ កាល ទី ១ ហើយត្បិតតែពុំបានទទួលជ័យលាភីក៏ពិតមែន ប៉ុន្តែនាងទទួលបានប្រជាប្រិយភាពខ្លាំងគួរសម នៅលើវិថីសិល្បៈចម្រៀងនាពេលបច្ចុប្បន្ន ៕ ដោយ៖ ម៉ានី

To Top