សុខភាព

តើមានអារម្មណ៍ថា ការប្រើស្រោមអនាម័យ រំខានណាស់មែនទេ?

មនុស្សម្នាក់ៗខំប្រឹងធ្វើការរកស៊ីប្រចាំថ្ងៃ ដើម្បីចញ្ចឹមជីវិត​ និងគ្រួសារ ចង់មានកិត្តិយស កេរ្ត៍ឈ្មោះ និងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកគេក៏មិនភ្លេចគឺការរួមភេទ។​ ការរួមភេទ ត្រូវបានមនុស្សភាគច្រើននិយាយថា​ ជារឿងមិនអាចខ្វះបាន វាហាក់បីដូចជាការញាំអាហារប្រចាំថ្ងៃផងដែរ។ ដៃគូសង្សារ ប្តីប្រពន្ធក៏ដោយ សុទ្ធតែប្រាថ្នាចង់បានសុភមង្គល រីករាយសប្បាយចិត្ត ជាពិសេសចង់ឲ្យដៃគូដែលរស់នៅជាមួយគ្នាកាន់តែមានភាពផ្អែមល្ហែម អារម្មណ៍ស្និទ្ធស្នាល ហើយពួកគេភាគច្រើនតែងតែបារម្ភខ្លាចនៅពេលពួកគេរួមភេទ​មិនអាចបំពេញចិត្ត​របស់ដៃគូឲ្យបានសប្បាយរីករាយ និងឈានដល់ចំណុចកំពូលបាន។ មនុស្សភាគច្រើនតែងគិតថាការប្រើប្រាស់ស្រោមអនាម័យ គឺមានអារម្មណ៏រំខាន​ មិនដូចធម្មជាតិ ឆាប់ធុញ មិនមានភាពស្និទ្ធស្នាល និងមិនអាចធ្វើឲ្យដៃគូពេញចិត្ត ឬក៏ខ្លួនឯងពេញចិត្ត។

ជាទូទៅយើងបានដឹងហើយថា ស្រោមអនាម័យ មានអត្ថប្រយោជន៍ក្នុងការបង្ការការចម្លងមេរោគអេដស៍ ការឆ្លងជំងឺកាមរោគ និងការមានផ្ទៃពោះតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ស្រោមអនាម័យមានសារប្រយោន៍ច្រើនណាស់លើសពីនេះទៀត ដោយសារស្រោមអនាម័យត្រូវបានគេបង្កើតឡើងដោយបន្ថែមនូវ ក្លិន ពណ៌ រសជាតិ និងមុខងារផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើដែលពួកគេចង់បានទៅតាមអារម្មណ៍របស់ដៃគូ ដែលនឹងធ្វើឲ្យការរួមភេទឈានទៅ​ដល់ចំណុចសុខស្រួល ក៏ដូចជាសំរាប់ខ្លួនអ្នកប្រើផងដែរ។ មានមនុស្សមួយចំនួនបានយល់ច្រឡំថា ការប្រើប្រាស់ស្រោមអនាម័យ នាំឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយចំណង់ផ្លូវភេទ និងរលាកប្រដាប់បន្ដពូជ មូលហេតុទាំងនេះសុទ្ធជាមូលហេតុដែលគ្មានមូលដ្ឋានច្បាស់លាស់។ ស្រោមអនាម័យមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងឡើយ តែយើងក៏ត្រូវជ្រើសរើស និងស្វែងយល់ពីស្រោមអនាម័យប្រភេទមួយណាដែលមានស្ដង់ដាត្រឹមត្រូវ គុណភាពជាទីទុកចិត្ត ដែលធ្វើឲ្យយើងមាន​អារម្មណ៍ថាមានសុវត្ថិភាព និងប្រសិទ្ធភាព វាមិនរំខានដល់យើង និងជួយឲ្យយើងពេញចិត្តនិងព្រឹតិ្តការណ៏នៃការរួមភេទ ដូចជាប្រភេទ​ស្រោមអនាម័យ​ស្តើងហើយស្វិតមិនងាយបែក ស្រោមអនាម័យ​​ពន្យារពេលរួមភេទបានយូរជាងមុន ស្រោមអនាម័យដែលមានផ្ទៃគ្រើមហើយមាន​ទំហំមុខកាត់ធំ សមស្រប​ទៅនឹងទំហំរបស់លឹង្គ អាចធ្វើឲ្យដៃគូមានអារម្មណ៏ត្រេកត្រអាល រោលរាល​ និងឈានដល់ចំណុចកំពូលលឿន  កាន់តែរំភើប កាន់តែពេញចិត្ត។

ស្រោមអនាម័យ Number One ពិសេស មាន សំបកកញ្ចប់ភ្លឺចាំងផ្លេកៗ ៧ពណ៌ កាលីប​ ល្អ​ប្រណីត គុណភាពស្តង់ដាអន្តរជាតិ ISO ផលិតដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ ឆ្លងកាត់ធ្វើតេស្តពីរដងតាមប្រព័ន្ធអេឡិចត្រូនិច 100% ​ ដោយមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក និងចុះបញ្ជិការត្រឹមត្រូវនៅក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា នាំចូលនិងចែកចាយដោយអង្គការ ភី អេស អាយ កម្ពុជា មានប្រសិទ្ធភាព​ និងសុវត្ថិភាពខ្ពស់ជាទីទុកចិត្ត។ ។
Number One ពិសេសថ្មី ជាស្រោមអនាម័យដែលអាចជួយឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ប្លែក ស្និទ្ធស្នាលជាងមុន ហើយត្រេកត្រអាលទៅតាមការ​និយមចូលចិត្ត និងជួយបំពេញតម្រូវចិត្តរបស់ដៃគូដែលចង់បាន។

Number One ពិសេសថ្មី មានខ្នាតអាស៊ី​ និង​អឺរ៉ុប មានបីប្រភេទពិសេស ដូចជា៖

  • Number One Thin Love: ស្រោមស្ដើងដូចធម្មជាតិ ប្រអប់ពណ៌បៃតង មានមុខងារពិសេស កម្រាស់ស្ដើងដូចធម្មជាតិពិតៗ កាន់តែស្និទ្ធស្នាល មិនរំខានដល់អាម្មណ៍ពេលរួមភេទ។
  • Number One Long Love: ពន្យារពេលបានយូរ ប្រអប់ពណ៌ស្វាយ មានមុខងារពិសេស ជួយពន្យារពេលរួមភេទបានយូរជាងមុនទ្វេរដង ជួយ ឲ្យដៃគូអ្នកកាន់តែស្និទ្ធស្នាល និងឈានដល់ចំណុចកំពូល មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាពខ្ពស់។
  • Number One Dotted Love: ស្រោមគ្រើមហើយធំ ប្រអប់ពណ៌ប្រផេះ មានផ្ទៃគ្រើមអុចៗ ខ្នាតអឺរ៉ុប ទំហំមុខកាត់ 52+-2 mm ជួយឲ្យដៃគូអ្នកមានអារម្មណ៍កាន់តែរំភើប និងឈានដល់កម្រិតកំពូលដូចក្ដីប្រាថ្នា។ រូបរាងថ្មីស្រស់ស្អាត កាលីប សមជាមួយអ្នកកាលីបៗ ។

Number One ពិសេសថ្មី មានដាក់លក់នៅគ្រប់ផ្សារទំនើប និងម៉ាតល្បីៗ​ ដូចជា 7-Eleven, Circle K, Tela Mart, Chip Mong, KIWI, Fair Plus, Makro និងគ្រប់ឪសថស្ថានទូទាំងប្រទេស ​​​ឬ អាចបញ្ជាទិញតាមអនឡាញ Facebook Page៕

To Top