គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថាទីក្រុងកៀវ កំពុងជួបពិភាក្សាជាមួយអង្គការសហប្រជាជាតិ (UN) និងដៃគូផ្សេងទៀត ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌ សម្រាប់ការនាំចេញ ផលិតផលកសិកម្មរបស់អ៊ុយក្រែន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែន កំពុងវិនិយោគកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការបិទច្រកសមុទ្រអ៊ុយក្រែន ដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក” ។ ក្រសួងបានឲ្យដឹងថា អ៊ុយក្រែន ត្រូវការការធានាសន្តិសុខ ប្រកបដោយប្រសិទ្ធភាព ដើម្បីស្ដារឡើងវិញនូវការធ្វើនាវាចរណ៍ នៅសមុទ្រខ្មៅ...
ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ បានអះអាងថា បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យពិភពលោក ឈានចូលដល់របត់ថ្មីមួយ នៃការបែកបាក់គ្នា និងការបែងចែកប៉ូលមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ។ សម្តេច ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ ក្នុងពិធីបើកការដ្ឋានសាងសង់ រោងជាងជួសជុលផែសំចត និងស្តារឃ្លង...
ដាម៉ាស់ ៖ យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានឲ្យដឹងថា យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធា ចំពេលមានការបង្កើនការវាយប្រហារ របស់អ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមយុទ្ធ និងការល្បាត បានធ្វើឡើងនៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងផ្នែកភាគខាងជើង និងភាគខាងកើត នៃប្រទេសស៊ីរីផងដែរ។ យន្តហោះចម្បាំងរុស្ស៊ី SU-35...
“កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកនេះ ប្រហែលនឹងក្លាយជាសញ្ញា មួយបង្ហាញថា កម្លាំងដឹកនាំរបស់អាមេរិក នៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ ។ ” នេះជាការវាយតម្លៃ របស់ប្រព័ន្ធសារព័ត៌មានមួយ របស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកលើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិក...
អូតាវ៉ា ៖ ប្រទេសកាណាដា បានបង្កើនការផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិ របស់ខ្លួននៅក្នុងខែមីនា ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសកលលោក ចំពេលមានភាពមិនច្បាស់លាស់ នៃទីផ្សារដែលបណ្តាលមកពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នេះបើយោងតាមស្ថិតិប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃអង្គារ ។ ផលិតកម្មប្រេងឆៅ និងផលិតផលសមមូល បានកើនឡើង ២,៣ភាគរយដល់ ២៤,២លានម៉ែត្រ គូបក្នុងខែមីនា ដែលជាការកើនឡើង...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងអ្នកនាំពាក្យគណបក្សកាន់អំណាច បានរួមគ្នាផ្ញើសារ ទៅកាន់ក្រុមគណបក្ស នយោបាយដែលជំទាស់លទ្ធផល បោះឆ្នោត ហើយមានបំណងចង់រួបរួមប្រមូលផ្តុំគ្នា ដើម្បីចែករំលែក បទពិសោធន៍ បានជួបប្រទះបញ្ហាក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនោះ ចង់ធ្វើអ្វីមួយក៏ធ្វើទៅតែត្រូវ គោរពតាមច្បាប់ត្រឹមត្រូវ ។ គិតមកដល់ថ្ងៃ៨...
ហេលសិនគី ៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃអង្គារបានប្រកាស ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការគាំទ្រប្រទេសម្ចាស់ផ្ទះ រវាងហ្វាំងឡង់ និងស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រទេសម្ចាស់ផ្ទះ (HNS) គ្របដណ្តប់លើ “វិធានការ ដែលបានព្រមព្រៀង ដោយឡែកពីគ្នា ដែលត្រូវធ្វើដោយប្រទេសម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់សមត្ថភាព នៃកងកម្លាំង...
Update: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃពុធ ខណៈដែលរថភ្លើងមួយខ្សែ បានក្រឡាប់នៅជិត Tabas នៅកណ្តាលប្រទេសអ៊ីរ៉ង់ នៅលើផ្លូវរត់ រវាង Mashhad និង Yazd ។ នេះបើតាមការផ្សាយរបស់ AFP...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
Breaking: រថភ្លើង បើកធ្លាក់ផ្លូវ ស្លាប់មនុស្ស១០នាក់ នៅអ៊ីរ៉ង់។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព៍តមានបារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា