ភ្នំពេញ: ពិរុទ្ធជនចិនម្នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានតុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់គាត់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ដាក់ពន្ធនាគារ កំណត់៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបាក់រលំអគារ កម្ពស់៧ជាន់ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុង ខែមិថុនា ឆ្នាំ២០១៩ និងបណ្តាលឲ្យមនុស្សស្លាប់២៨នាក់...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានយាងជួបសំណេះសំណាល សួរសុខទុក្ខនិងពង្រឹងលើកទឹកចិត្ត សមាជិកសមាជិកា ដែលជារចនាសម្ព័ន្ធ ប្រធានប្រតិបត្តិបក្សខេត្ត ស្រុក ឃុំគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកំពង់ឆ្នាំង ។ ព្រះអង្គបានព្រះបន្ទូល ថ្លែងការកោតសរសើរ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ បំរើគណបក្ស...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រវាង ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី”កំណែទម្រង់របបសោធន សម្រាប់មន្រ្តីសាធារណៈ” និង ផែនការការងារស្តីពី “ការងារហិរញ្ញវត្ថុ និងការវិនិយោគរបស់ ប.ស.ស. កន្លងមក នាព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពីការងារវាយតម្លៃហានិភ័យ ហិរញ្ញវត្ថុរបស់ ប.ស.ស.។ កិច្ចប្រជុំពិភាក្សារយៈពេល ពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទងទៅនឹងសារៈសំខាន់ នៃការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងតម្លៃបន្ថែមនៃការងារ ដើម្បីវាយតម្លៃលើនិរន្តរភាព ហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ស្ថានភាពហិរញ្ញប្បទាននិងមូលនិធិ ភាពគ្រប់គ្រាន់ ផ្នែកតាវកាលិក ព្រមទាំងសមភាពនិងការផ្តល់លទ្ធផល។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សា ឈ្វេងយល់បន្ថែម លើការអភិវឌ្ឍហិរញ្ញវត្ថុ បច្ចុប្បន្ននិងអនាគត សម្រាប់របបសន្តិសុខសង្គម មូលហេតុនៃ ឱនភាពបច្ចុប្បន្ន និងឱនភាពនាថ្ងៃអនាគត ដែលអាចកើតមាន ព្រមទាំងភាពគ្រប់គ្រាន់ នៃកម្រិតតាវកាលិក និងភាពត្រឹមត្រូវរបស់ប្រព័ន្ធ ជាពិសេសកត្តា ដែលបានជះឥទ្ធិពលលើការចំណាយ និងនិរន្តរភាពនៃរបបសន្តិសុខសង្គមផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីតំណាងនិយោជក និងកម្មករនិយោជិត តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប.ស.ស. សរុបប្រមាណជាង ២០រូប៕
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ហើយការធ្វើទំនើបកម្មកំពង់ផែរាម គ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត គឺគ្មានចេតនាបង្កការគំរាមកំហែង ដល់ប្រទេសណាមួយទេ ។ ករណីមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី រួមជាមួយព្រះសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះ បន្ទាប់ទី១០ ជាផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមខេត្ត និងសាលាគណខេត្ត ជូនជនចាស់ជរាទ័លលំបាក...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិន គ្មានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ ហើយផ្ទុយទៅវិញ ចិនមានបំណងប្រាថ្នា ចង់ឲ្យពិភពលោករួបរួមគ្នា ដើម្បីទទួលបានសុភមង្គល។ ក្រោយបញ្ចប់បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាព សម្ដេច ទៀ...
The Current Situation and State’s Consequences During this widespread pandemic, most of the countries obtained an exacerbating economy. Nevertheless, while assessing some...
តេអេរ៉ង់៖ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) ជៀសវាងបញ្ហា “នយោបាយ” ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Kazem Gharibabadi អនុប្រធានតុលាការអ៊ីរ៉ង់ និងជាអតីតបេសកជនរបស់ IAEA ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press TV...
ភ្នំពេញ ៖ បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” ទៅលើទីផ្សារហើយនៅថ្ងៃនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ជាជំហានដំបូង ជាមួយការបន្ថែមនូវលទ្ធភាព នៃការចែកចាយ ជូនអតិថិជន និង ដៃគូអាជីវកម្ម...
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមដងទន្លេ Yangtze និង Volga នៅក្នុងកិច្ចប្រជុំនិម្មិត របស់ប្រធានក្រុមប្រឹក្សា សហប្រតិបត្តិការរវាងតំបន់ខាងលើ និងភាគកណ្តាលនៃទន្លេ Yangtze និងស្រុក Volga Federal District ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។ ទីប្រឹក្សារដ្ឋចិន Wang Yong និង...