ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ ចក្រាវុធ យាងជួបសំណេះសំណាល និងលើកទឹកចិត្តសមាជិក នៅកំពង់ឆ្នាំង

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានយាងជួបសំណេះសំណាល សួរសុខទុក្ខនិងពង្រឹងលើកទឹកចិត្ត សមាជិកសមាជិកា ដែលជារចនាសម្ព័ន្ធ ប្រធានប្រតិបត្តិបក្សខេត្ត ស្រុក ឃុំគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកំពង់ឆ្នាំង ។

 ព្រះអង្គបានព្រះបន្ទូល ថ្លែងការកោតសរសើរ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ បំរើគណបក្ស ដោយយកកម្លាំងស្មារតី និងលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងបុព្វហេតុ បំរើ ជាតិ មាតុភូមិនៃយើង ។ 

ព្រះអង្គម្ចាស់ បានមានបន្ទូលថា នឹងបន្តដំណើរទៅមុខ រួបរួមគ្នា អ្នកជាតិនិយម សីហនុនិយម រណឫទ្ធិនិយម ដើម្បីកែប្រែគណបក្សរាជានិយមមួយនេះ ទទួលបានភាពជោគជ័យ មានអាសនៈក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ៕

To Top