ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ដែលទទួលបានអាសនៈសមល្មមហើយ បានតំណែងជាក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥ បង្ហាញចំណាប់អារម្មណ៍ បបួលគណបក្សនយោបាយទាំងអស់ ក្រៅពីគណបក្សប្រជាជនកម្ពុជា ជួបប្រជុំគ្នាចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះបញ្ហា ក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងនូវបញ្ហារួម និងរកដំណោះស្រាយ ។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់គ ប ម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកជាគំនិត ឱ្យក្រុមមេដឹកនាំនៃគណបក្សភ្លើងទៀន ថាគួរតែលាឈប់និងបញ្ចប់ពីតំណែង ដើម្បីបើកផ្លូវឱ្យអ្នកបន្ទាប់ បន្តដឹកនាំវិញម្តង។ នៅលើគេហទំព័ហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ បានសារភាពថាខ្លួន គឺជាអ្នកដឹកនាំការហ្វឹកហាត់ទៅលើស្ត្រី នៅក្នុងកងកម្លាំងប្រយុទ្ធរបស់ IS ទាំងអស់នៅក្នុងប្រទេសស៊ីរី និងក៏ដូចជាអ្នករៀបចំផែន ការវាយប្រហារទៅលើអាមេរិក នៅលើទឹកដីអាមេរិកផងដែរ ។ នាង Allison Fluke-Ekren បានសារភាពអំពីទោសកំហោស ទាំងនោះទៅកាន់តុលាការបន្ទាប់ពី បានធ្វើការហ្វឹកហាត់ទៅលើក្រុមស្ត្រី ជាអ្នកប្រយុទ្ធរបស់...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសតួកគីលោក Vait Kirisci កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានឈានទៅដល់ការព្រមព្រៀង ក្នុងការលក់គ្រាប់ធញ្ញជាតិ បញ្ចុះតម្លៃដល់ទៅ ២៥ភាគរយឲ្យប្រទេសតួកគី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងនាមជាអ្នកព្យាយាមខិតខំ សម្របសម្រួលម្នាក់នៅក្នុងជម្លោះ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូនោះពេលនេះ បែរជាសម្រេចបានទៅ លើកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តនាំចូលផលិតផលកសិកម្ម ពីប្រទេសអ៊ុយក្រែនតាមច្រកផែ Odessa...
បរទេស៖ រតនាគារជាតិនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងស្វែងរក វិធីសាស្ត្រថ្មីមួយក្នុងការដាក់សំពាធ និងរារាំងផលិតកម្ម នាំប្រេងចេញរបស់រុស្សី មិនឲ្យដំណើរការងាយស្រួលឡើយ ខណៈពេលជាមួយគ្នានេះក៏កំពុង ព្យាយាមរកវិធីកាត់បន្ថយតម្លៃប្រេង ដែលកំពុងកើនឡើងខ្លាំងនោះផងដែរ។ ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានថ្លែងថា៖ មន្ត្រីរដ្ឋាភិបាលអាមេរិក កំពុងតែខិតខំដើម្បីរាំងខ្ទប់ ការនាំចេញប្រេងរបស់រុស្សី ចូលទៅក្នុងទីផ្សារសកលលោក ធ្វើយ៉ាងណាកំណត់មិនឲ្យប្រាក់ចំណេញ របស់រុស្សីមានការកើនឡើងសង្វាក់ផលិតកម្ម...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateuzs Morawieki កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសប៉ូឡូញ នឹងធ្វើការនាំចេញអាវុធដែល ផលិតនៅក្នុងប្រទេសទំហំប្រមានជា ៦៣០លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រី ក៏បានហៅកិច្ចព្រមព្រៀងនេះ ជាកុងត្រាយោធាដែលមានតម្លៃ និងធំបំផុតរបស់រដ្ឋាភិបាលទីក្រុង Warsaw មិនធ្លាប់មានឡើយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ ថ្លែងនៅឯរោងចក្រផលិតអាវុធរបស់ប៉ូឡូញ Stalowa Wola កាលពីថ្ងៃអង្គារម្សិលមិញដដែលនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះថា៖...
បរទេស៖ យោងតាមការប្រកាស ដោយធនាគារពិភពលោក World Bank បានឲ្យដឹងថាកំណើន សេដ្ឋកិច្ចពិភពលោក នឹងមានការធ្លាក់ចុះខ្លាំង ជាងការព្យាករណ៍ទុក លើកមុនពោលពី៤,១ភាគរយ មកត្រឹមតែ២,៩ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ ហើយប្រទេស មួយចំនួននិងប្រឈមមុខ ទៅនឹងវិបត្តិសេដ្ឋកិច្ច ជាមិនខាន។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់បែបនេះថា៖ បញ្ហានៃជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ការកើនឡើង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ ពីលើដែនទឹកជុំវិញ ឧបទ្វីបកូរ៉េ នៅថ្ងៃអង្គារនេះ ដែលជាការបង្ហាញកម្លាំងថ្មី បន្ទាប់ពីការធ្វើតេស្តមីស៊ីល កាលពីនាពេលថ្មីៗនេះ ដោយកូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...