ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញចេញលោក សឿ សុថា អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីក្របខ័ណ្ឌនគរបាលជាតិ ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ យោងតាមប្រកាសស្តីពីការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង នាពេលថ្មីៗ បានបញ្ជាក់ថា «ត្រូវបានអនុវត្តវិន័យចំពោះលោក...
កំពង់ចាម ៖ លោក វេជ្ជបណ្ឌិតTakeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក បានមានការស្ងប់ស្ងែង ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ លោក វេជ្ជបណ្ឌិតTakeshi Kasai បានលើកឡើងដូច្នេះ ក្នុងឱកាសជំនួបសម្ដែងការគួរសម រវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច...
នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ លោករ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានជួបជាមួយតំណាង គណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាការងារដោយលើបញ្ហាសំខាន់ៗចំនួន ៤ ។...
បរទេស ៖ យោងតាមតួលេខស្ទាបស្ទង់ និង ស្រាវជ្រាវមួយ ដោយ The Washington កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញលទ្ធផល ថាពលរដ្ឋអាមេរិក ប្រមាណជា ២៩ភាគរយប៉ុណ្ណោះ ដែលចង់ឲ្យលោកប្រធានាធិបតី អាមេរិក Joe Bidenក្នុងការចូលរួមប្រកួត ប្រជែងប្រធានាធិបតី នៅអាណត្តិក្រោយខណៈដែល៧១ភាគរយទៀត មិនគាំទ្រ ឲ្យលោកបន្តការងារ នេះឡើយ។...
បរទេស ៖ រដ្ឋាភិបាល នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបន្ថែម នូវទំនិញផ្សេងទៀត ដូចជាគ្រាប់ធញ្ញជាតិប្រេងឆា និងសាច់មួយចំនួនទៀត ដែលស្ថិតនៅក្នុងបញ្ជី នាំចេញទៅក្រៅប្រទេស ត្រូវតែទូទាត់ជាលុយ រូបលរបស់ខ្លួន។ ការប្រកាសដែល ត្រូវបានធ្វើឡើង បានបញ្ជាក់ថាកាតព្វកិច្ច ដែលត្រូវទូទាត់ជាលុយរូបលនេះ នឹងត្រូវបន្តកាលកំណត់បន្ថែម១ឆ្នាំទៀត ពោលគឺរហូតទៅដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះជាដាច់ខាត។...
បរទេស ៖ អជ្ញាធរទទួលបន្ទុកកិច្ចការងារ ផ្សព្វផ្សាយព័ត៌មានរបស់តួកគី RTUK កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានគេដឹងថា បានធ្វើការបិទចោល នូវវេបសាយសារព័ត៌មាន ចំនួន២ ដែលមានដូចជា Deutsche Welle របស់អាល្លឺម៉ង់ និងវិទ្យុសម្លេង អាមេរិក VOA ផងដែរ។ ការសម្រេចចិត្តបិទវេបសាយទាំងពីរនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីពួកគេ បានធ្វើការបដិសេធមិន...
តេអេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា ពួកគេនៅតែមិនអាចបង្ហាញពី “សុទិដ្ឋិនិយមច្បាស់លាស់” ដែលថាទីក្រុងវ៉ាស៊ីនតោន នឹងដកទណ្ឌកម្មប្រឆាំង នឹងទីក្រុងតេអេរ៉ង់នោះឡើយ។ លោក Abolfazl Amouei អ្នកនាំពាក្យសន្តិសុខជាតិ របស់សភាអ៊ីរ៉ង់ បានលើកឡើងថា “យើងបានឈានដល់សេចក្តីព្រាង កិច្ចព្រមព្រៀងនៅទីក្រុងវីយែន ប៉ុន្តែបញ្ហាមួយចំនួន នៅតែត្រូវយល់ព្រមនៅក្នុងសេចក្តីព្រាងនេះ ហើយភាគច្រើន នៃពួកគេទាក់ទងនឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកចង់រក្សា”...
បរទេស ៖ សមាជិកសភា មកពីគណបក្សសាធារណៈម្នាក់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការរិះគន់ខ្លាំង ចំពោះរដ្ឋាភិបាលវ៉ាស៊ិនតោន ចំពោះមុខបញ្ហានៅ អ៊ុយក្រែន ហើយព្រមទាំងបាន អំពាវនាវឲ្យអាមេរិក ក្នុងការចាកចេញពីអង្គការ ណាតូទៀតផង។ លោកស្រី Marijorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លា ចំពោះលោកអតីតប្រធានាធិបតី អាមេរិក...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខថ្មី ដល់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែន អាកាសកម្រិតខ្ពស់ ព្រមទាំងគ្រាប់រំសេវ បន្ថែមសម្រាប់ ប្រព័ន្ធរ៉ុក្កែតទំនើប។ សរុបជាទឹកប្រាក់ ៨២០លានដុល្លារអាមេរិក អាវុធថ្មីនេះ មានពីរផ្នែក នេះបើយោងតាមការប្រកាស របស់ក្រសួងការពារជាតិ ។ ជំនួយដែលមានតម្លៃ ៥០លានដុល្លារ ដែលក្នុងនោះ គ្រាប់រំសេវបន្ថែម...