ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី នឹងបន្តគោរពផលប្រយោជន៍ ស្របច្បាប់របស់គ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិ ។ ការប្ដេជ្ញាបន្តគោរពផលប្រយោជន៍ គ្នាទៅវិញទៅមកនេះ បានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជួបប្រជុំចរចាប្រកបដោយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ គ្រាប់ផ្លោងបានធ្លាក់ចំ ត្រូវខ្សែភ្លើងអគ្គីសនី ដែលមានកម្លាំងភ្លើងខ្លាំង នៅឯស្ថានីយរោងចក្រនុយក្លេអ៊ែរ ដ៏សំខាន់មួយកន្លែង របស់អ៊ុយក្រែន ដែលបានរឹបអូស ដោយរុស្ស៊ី ហើយនិយតករ របស់រោងចក្រនឹងមិនអាចតភ្ជាប់ម៉ាស៊ីន រ៉េអាក់ទ័រ បានភ្លាមៗនោះទេ ទោះបីជា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នាថ្ងៃទី៥ សីហា បានចុះហត្ថលេខាលើ «ផែនការនៃកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៤» ដែលនឹងរួមចំណែកពង្រឹងបន្ថែមទៀត ដល់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងពិធីចុះហត្ថលេខា...
បរទេស៖ អាជ្ញាធររបស់កោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក រាប់សិបគ្រឿង នៅជិតច្រាំងសមុទ្រកោះតៃវ៉ាន់ ចំពេលមានភាពតានតឹង នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចំនួន ៦៨គ្រឿង និងនាវាចំនួន១៣ គ្រឿងនៅជិតកោះនេះនៅថ្ងៃសុក្រ ដែលមួយចំនួនបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលបែងចែកច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi គឺបានជំរុញឱ្យមានការកើនឡើង នៃភាពតានតឹង ជុំវិញបញ្ហាកោះតៃវ៉ាន់ ជាមួយនឹងដំណើរ របស់លោកស្រី ទៅកាន់ទីក្រុងតៃប៉ិ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានដឹងដោយផ្អែកតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានរិះគន់សហភាពអឺរ៉ុប ដោយចោទប្រកាន់ប្លុកនេះថា មានចេតនាដកប្រាក់ជំនួយចំនួន ៨ពាន់លានអឺរ៉ូ (៨,១៨ពាន់លានដុល្លារ) ដែលសន្យាដល់ ប្រទេសរបស់លោក ចំពេលមានជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Vladimir Zelensky...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្និទ្ធស្នាល បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។ ការបង្ហាញនូវក្ដីសង្ឃឹមនេះ ធ្វើឡើងក្នុងឱកាសជំនួបសំណោះសំណាល និងសម្តែងការគួរសម ជាមួយលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី នៅថ្ងៃទី០៥...