ព័ត៌មានជាតិ

កម្ពុជា-រុស្ស៊ី ចុះហត្ថលេខាលើ ផែនការពិគ្រោះយោបល់ សម្រាប់ឆ្នាំ ២០២២-២០២៤

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នាថ្ងៃទី៥ សីហា បានចុះហត្ថលេខាលើ «ផែនការនៃកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៤» ដែលនឹងរួមចំណែកពង្រឹងបន្ថែមទៀត ដល់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងពិធីចុះហត្ថលេខា នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

ផ្ទាំងពាណិជ្ជកម្ម

បន្ទាប់ពីការចុះហត្ថលេខាលើ ផែនការនៃកិច្ចពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដូចមានភ្ជាប់មកជាមួយ ៕

To Top