ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា និយតករឱសថរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ប្រឆាំងនឹងមេរោគឆ្លង ដែលកំណត់គោលដៅ លើវីរុសបំប្លែខ្លួនថ្មី Omicron ក៏ដូចជាទម្រង់ដើម ។ ទីភ្នាក់ងារនិយតកម្មផលិតផលវេជ្ជសាស្ត្រ និងថែទាំសុខភាព ហៅកាត់...
ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទស បានឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ២រូប ក្នុងពេលចុះបង្ក្រាបបទល្មើស ល្បែងចាក់មាន់តាមអនឡាញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិរ៉ុង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោយមានមនុស្សម្នាក់ស្លាប់ ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា ភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក FBI បានធ្វើការរឹបអូស យកលិខិតឆ្លងដែនរបស់គាត់ នៅអំឡុងពេលប្រតិបត្តិការ ចូលទៅដល់គេហដ្ឋាន កាលពីពេលកន្លងមក។ លោក Trump ដែលក្រោយមក បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រតិបត្តិការនេះ ដោយលើកឡើងថា ជាការបៀតបៀនបែបនយោបាយ ហើយបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមអ្នកកាសែត...
បរទេស៖ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថា យន្តហោះស៊ើបការណ៍មួយគ្រឿង របស់ចក្រភពអង់គ្លេស បានធ្វើការហោះហើររំលោភបំពាន ដែនអាកាសរបស់ខ្លួន នៅលើដែនសមុទ្រ Barents ក្បែរទៅនឹងតំបន់ Murmansk។ ប្រភពដដែលបានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក្តីយន្តហោះចម្បាំង MiG-31 របស់រុស្សីបានធ្វើការហោះហើរ ទៅប្រកៀកប្រកិតយន្តហោះអង់គ្លេស ដើម្បីបណ្តេញយន្តហោះនេះ ចេញពីដែនអាកាសរបស់ខ្លួន។ យន្តហោះចម្បាំងរុស្សី បានហោះចេញពីមូលដ្ឋានទ័ព ដែលនៅក្បែរតំបន់កើតហេតុស្រាប់ Cape...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីដែលបានតែងតាំង ដោយអ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ពីការបាញ់ផ្លោង នៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន កាលពីថ្ងៃចន្ទ ដោយភាគីទាំង២បានស្តីបន្ទោសគ្នា ទៅវិញទៅមក បន្ទាប់ពីទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ បានព្រមានពីគ្រោះមហន្តរាយ ប្រសិនបើការប្រយុទ្ធគ្នា...
បរទេស៖ នៅក្នុងកម្មវិធីខួបអនុស្សាវរីយ ដែលឧបទ្វីបកូរ៉េ បានដើរចេញពីការគ្រប់គ្រង ដោយប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥នោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសនឹងផ្តល់ជំនួយមនុស្សធម៌ ទ្រង់ទ្រាយធំមួយទៅឲ្យកូរ៉េខាងជើង ប្រសិនបើប្រទេសយល់ព្រម ដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរទាំងស្រុង។ លោក Yoon ដែលបានថ្លែងទៅកាន់ កម្មវិធីបុណ្យឯករាជ្យជាតិនោះថា៖ គំនិតផ្តួចផ្តើមដ៏មានភាពក្លាហាន ដែលខ្ញុំបានរៀបចំនឹងធានា...
បរទេស៖លោករដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃចន្ទបានធ្វើការតេស្ត រកឃើញវិជ្ជមានកូវីដ នៅក្នុងពេលដែលលោក បានធ្វើដំណើរមកដល់ការិយាល័យហើយ ដោយអក្ការៈស្រាលប៉ុណ្ណោះ។ បុរសវ័យ៦៩ឆ្នាំរូបនេះ ធ្លាប់បានជាសះស្បើយ ពីវិរុសកូវីដម្តងហើយ កាលពីខែមករាកន្លងមក បន្ទាប់ពីបានទទួលវ៉ាក់សាំងចំនួន ២ដង និងវ៉ាក់សាំងជម្រុញ ចំនួន២ដងផ្សេងទៀត។ លោក Austin បានធ្វើការថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទដដែលនេះ ដើម្បីបញ្ជាក់អំពីតេស្តវិជ្ជមានកូវីដ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀត នៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិកសភាអាមេរិក ១ក្រុម បានទៅទស្សនាលើដែនកោះ ដែលទាមទារដោយចិន និងបានជួបជាមួយ ប្រធានាធិបតីលោកស្រី Tsai Ing-wen ក្នុងអ្វីដែលទីក្រុងប៉េកាំង បានលើកឡើងថា...
ភ្នំពេញ ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ បានលើកបង្ហាញនូវទស្សនៈ ក៏ដូចជាការស្រាវជ្រាវ ចំនួន៧ចំនុច សម្រាប់ធ្វើការពិចារណាក្នុងការសិក្សា ភាសាខ្មែរនិងវៀតណាម ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នា។ ការលើកបង្ហាញនូវទស្សនៈពីសំណាក់ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែររូបនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ក្រសួងអប់រំយុវជន និងកីឡា បានឯកភាពឱ្យបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ អាចមានជំនន់ទឹកភ្លៀង ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២...