បន្ទាយមានជ័យ: ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១១:១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ០៧ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺមានមនុស្សប្រុសវ័យជាង៣០ឆ្នាំម្នាក់បាន យកកាំបិតអារកសម្លាប់ខ្លួន ក្រោយពីកើតជម្ងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលជាច្រើនឆ្នាំមិនជា។ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា សារូ (ហៅដា) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ០៧ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៥-៩កញ្ញា ឆ្នាំ២០២២ខាងមុខនេះ ខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង។ តាមរយៈសេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាបាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី...
បរទេស៖ លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូស្វែងរកការបញ្ចប់ ជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើម បន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ ២០១៤ ក៏ដូចជាការទប់ស្កាត់ការកើតឡើងនៃ “ក្រុមប្រឆាំងរុស្ស៊ី” នៅក្នុងទឹកដីរបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ីបានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃព្រហស្បតិ៍អំឡុងពេលជួបជាមួយសិស្សក្នុងម៉ោងពិភាក្សា នៅសាលារុស្ស៊ីដែលមានឈ្មោះថា “ការពិភាក្សាសំខាន់”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួន ស្តី្រត្រូវចោទ ចំនួន ៦នាក់ ដែល ជាតំណាងឱ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការគោរពចុងក្រោយរបស់លោកចំពោះលោក Mikhail Gorbachev កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកនឹងមិនអាចចូលរួមក្នុងពិធីលាគ្នាជាផ្លូវការនៅចុងសប្តាហ៍នេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលការហៅតាមទូរស័ព្ទមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ថា...
បរទេស៖ អាហ្សង់ទីនបានឃុំខ្លួនបុរសម្នាក់ដែលព្យាយាមបាញ់សម្លាប់អនុប្រធានាធិបតីអាហ្សង់ទីន គឺលោកស្រី Cristina Fernández de Kirchner កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ចំណែកប្រធានាធិបតី គឺលោក Alberto Fernández បាននិយាយដោយហៅការប៉ុនប៉ងបាញ់សម្លាប់នេះថា ជា”ឧប្បត្តិហេតុធ្ងន់ធ្ងរបំផុតដែលបានកើតឡើងចាប់តាំងពីយើងទទួលបានលទ្ធិប្រជាធិបតេយ្យឡើងវិញ” ។ យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍បានព្រមាន សមាជិកសភានៅទីក្រុងតៃប៉ិថា ប្រទេសចិនកំពុងចាត់វិធានការដើម្បីគ្រប់គ្រងដែនទឹកជុំវិញកោះតៃវ៉ាន់ ដោយធ្វើសមយុទ្ធក្លែងជាវាយប្រហារលើនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក និងធ្វើបច្ចុប្បន្នភាពផែនការឈ្លានពានរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីក្រសួងការពារជាតិកោះតៃវ៉ាន់ ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរបាយការណ៍មួយទៅកាន់សភារបស់កោះដែលគ្រប់គ្រងដោយខ្លួនឯងថា ប្រទេសចិនបាននឹងកំពុង “ប្រើប្រាស់សមយុទ្ធប្រយុទ្ធ ដើម្បីអនុវត្តធ្វើជាវាយប្រហារលើនាវាអាមេរិក...
បរទេស៖ អនុប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន លោកស្រី Cristina Fernandez de Kirchner ត្រូវបានគំរាមកំហែងដោយជនប្រដាប់អាវុធម្នាក់នៅជិតផ្ទះរបស់លោកស្រី នៅក្នុងទីក្រុង Buenos Aires ដោយគេបានឃើញខ្មាន់កាំភ្លើងម្នាក់បានភ្ជុងកាំភ្លើងដាក់មុខលោកស្រី ។ គ្មានការផ្ទុះអាវុធណាមួយកើតឡើងនោះទេ ហើយក៏គ្មានមន្ត្រីណាម្នាក់មានរបួសនោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការប៉ុនប៉ងជាក់ស្តែងលើជីវិតរបស់លោកស្រី...
បរទេស៖ មន្រ្តីកោះតៃវ៉ាន់បាននិយាយថា ខ្លួនត្រូវបានបង្ខំចិត្តឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលហោះហើរនៅចន្លោះឆ្នេរសមុទ្រចិន និងកោះដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ ដោយអះអាងថា ខ្លួនកំពុងអនុវត្តសិទ្ធិការពារខ្លួនខណៈដែលបង្ហាញថា ទីក្រុងប៉េកាំងនៅពីក្រោយការលុកលុយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang បានបញ្ជាក់ពីឧប្បត្តិហេតុទៅលើយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ដោយនិយាយថា យន្តហោះគ្មានមនុស្សបើក UAV “ស៊ីវិល”...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសរបស់លោក មានកិច្ចសហប្រតិបត្តិការ ជាច្រើនជាមួយប្រទេសចិន រួចហើយនៅក្នុងវិស័យផ្សេងៗ ហើយប្តេជ្ញាពង្រីក ទំនាក់ទំនងទ្វេភាគី។ លោកបានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទ ក្នុងឱកាសនៃខួបលើកទីមួយ នៃការបង្កើតរដ្ឋបាលរបស់លោកថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយចិន នឹងមិនរងផលប៉ះពាល់ ដោយបរិយាកាសអន្តរជាតិ និងបញ្ហាផ្សេងទៀតនោះទេ ។...