ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ជនសង្ស័យដែលប៉ុនប៉ងសម្លាប់អនុប្រធានាធិបតី អាហ្សង់ទីន គឺជាជនជាតិប្រេស៊ីល

បរទេស៖ អនុប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន លោកស្រី Cristina Fernandez de Kirchner ត្រូវបានគំរាមកំហែងដោយជនប្រដាប់អាវុធម្នាក់នៅជិតផ្ទះរបស់លោកស្រី នៅក្នុងទីក្រុង Buenos Aires ដោយគេបានឃើញខ្មាន់កាំភ្លើងម្នាក់បានភ្ជុងកាំភ្លើងដាក់មុខលោកស្រី ។ គ្មានការផ្ទុះអាវុធណាមួយកើតឡើងនោះទេ ហើយក៏គ្មានមន្ត្រីណាម្នាក់មានរបួសនោះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការប៉ុនប៉ងជាក់ស្តែងលើជីវិតរបស់លោកស្រី Fernandez de Kirchner ត្រូវបានថតបានតាមកាមេរ៉ាដោយក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលលោកស្រីអនុប្រធានាធិបតី បានធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សដ៏មមាញឹកនៅជិតលំនៅដ្ឋាន ដែលបានប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រចំពេលមានការកាត់ទោសអំពើពុករលួយដែលកំពុងបន្ត។

ជនសង្ស័យដៃកាន់កាំភ្លើងខ្លីត្រូវបានគេឃើញនៅពីមុខលោកស្រី Fernandez de Kirchner ដែលដើរអោនៗយ៉ាងលឿនតាមអ្វីដែលហាក់ដូចជាការចុចខ្លាំង។ របាយការណ៍ខ្លះបានណែនាំថា អាវុធនេះបានបាញ់ខុស ប៉ុន្តែវាមិនច្បាស់ពីវីដេអូថាតើជននោះពិតជាព្យាយាមទាញគន្លឹះឬអត់។

មនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ហើយកាំភ្លើងមួយត្រូវបានប៉ូលីសរកឃើញនៅចម្ងាយជាច្រើនម៉ែត្រ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលអះអាងថា អ្នកវាយប្រហារគឺជាជនជាតិប្រេស៊ីលអាយុ 35 ឆ្នាំ។ ទោះជាយ៉ាងណា មន្ត្រីមិនទាន់បញ្ជាក់លម្អិត អំពីជនល្មើសនៅឡើយទេ ៕ប្រែសម្រួលៈ ណៃ តុលា

To Top