គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានសម្ដែងការកោតសរសើរ ចំពោះនាយករដ្ឋមន្ត្រី អង់គ្លេសលោក បូរីស ចនសុន ហើយបានព្យាករណ៍ថា នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស គឺរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss នឹងជួយអ៊ុយក្រែន រារាំងការឈ្លានពានរបស់រុស្ស៊ី។ លោកស្រី Truss បានឈ្នះការប្រណាំង ប្រជែងសម្រាប់ការដឹកនាំគណបក្ស អភិរក្សកាលពីថ្ងៃចន្ទ។...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មន្រ្តីមានសមត្ថកិច្ច ត្រូវខិតខំដោះស្រាយបញ្ហា ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហា ចោលនោះទេ ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស...
ម៉ូស្គូ ៖ ក្រុមហ៊ុន Gazprom បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហ៊ុននឹងផ្លាស់ប្តូរការបង់ប្រាក់ សម្រាប់ការនាំចេញ ឧស្ម័នទៅកាន់ប្រទេសចិន ដើម្បីជៀសឲ្យឆ្ងាយពីប្រាក់អឺរ៉ូ ហើយប្តូរទៅជាប្រាក់រូបល និងប្រាក់យន់ជំនួសវិញ ។ ប្រភពបានប្រាប់ Bloomberg ថា ក្រុមហ៊ុនឧស្ម័នរដ្ឋ របស់រុស្ស៊ី បានឲ្យដឹងថា វិធីសាស្ត្រ នៃការទូទាត់ថ្មី នឹងចូលជាធរមានភ្លាមៗ សម្រាប់កិច្ចសន្យា...
ម៉ូស្គូ ៖ វិមានក្រឹមឡាំង បានចេញសេចក្តី អធិប្បាយ យ៉ាងមុតស្រួចរបស់ខ្លួន អំពីការកាត់ផ្តាច់លំហូរ ឧស្ម័នធម្មជាតិ របស់រុស្ស៊ីទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ Nord Stream 1 ដោយលើកឡើងថា ការផ្គត់ផ្គង់នឹងមិនបន្តរហូតដល់ “សមូហភាពលោកខាងលិច” ដកទណ្ឌកម្មប្រឆាំង នឹងទីក្រុងម៉ូស្គូ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា អង្គការសហប្រជា ជាតិ (UN)កាលពីថ្ងៃអង្គារ បានលើកឡើងថា ប្រទេសស្រីលង្កា ត្រូវតែបង្វែរ ពី“ការប្រមូលផ្តុំយោធា” របស់ខ្លួនភ្លាមៗ ហើយកាត់ទោស អ្នកដែលទទួលខុសត្រូវ ចំពោះការដឹកនាំប្រទេស នាំទៅកាន់វិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ។...
បរទេស ៖ យោងតាមតួលេខ ដែលត្រូវបានធ្វើឡើង ដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសប៉ាគីស្ថាន បានបន្តប៉ះពាល់ដល់ពលរដ្ឋ ប្រមាណជាជាង៣៣លាននាក់ នៅឡើយ បូករួមទាំងជនភៀសខ្លួន អាហ្គានីស្ថានផង។ តួលេខគិតត្រឹម ថ្ងៃអង្គារម្សិលមិញនេះដែរ ក៏បានបង្ហាញថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់ នៅទូទាំងប្រទេស មានការកើនឡើង ទៅដល់១៣២៥នាក់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ផែនការ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ដោះស្រាយការងារសេសសល់ យកមកពិភាក្សា រកដំណោះស្រាយ ឲ្យបានរួចរាល់ ដើម្បីត្រៀម ដាក់ឲ្យដំណើរសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយ លោក Sun...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨នាក់ទៀត ខណៈជាសះស្បើយចំនួន១០នាក់ និងគ្មានស្លាប់។ គិតត្រឹមថ្ងៃ៧ កញ្ញា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៧ ៦៨៧នាក់ ជាសះស្បើយចំនួន១៣៤ ៥៤២នាក់ និងស្លាប់៣ ០៥៦នាក់៕
ភ្នំពេញ៖ លោក នី ចាន់ពិនិត្យ តំណាងគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ (LDP) បានស្នើទៅលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះប្រជាពលរដ្ឋ ដែលបានចូលមកស្នាក់នៅ ក្នុងចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ ។...
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម នៅម៉ោងប្រមាណជាង ៧ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីរថភ្លើងក្រឡាប់ ធ្លាក់ចេញពីផ្លូវមិនដឹងពីមូលហេតុ ខណៈកំពុងដំណើររត់លើផ្លូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងស្ថិតនៅចំណុចមូលដ្ឋាន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងថា មានអ្នកស្លាប់ ឬរបួសនៅឡើយទេ ៕