កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២នេះ នៅបរិវេណវត្តភូមិថ្មី ឃុំរកាគយ ស្រុកកងមាស បានប្រកាសបញ្ចូល សមាជិកថ្មីចំនួន ៣៦៦នាក់ ស្រី ២០៥នាក់ ដើម្បីចូលរួមជីវភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា យោធារបស់ប្រទេសរុស្សីបានប្រកាស ក្នុងការផ្អាកសកម្មភាពរបស់ខ្លួនចំនួន ៣ថ្ងៃនៅរោងចក្រផលិតដែក Azovstal នាទីក្រុង Mariupol ដើម្បីបើកច្រកផ្លូវភៀសខ្លួន និងចក្រនៃសកម្មភាពមនុស្សធម៍ អាចធ្វើដំណើរចេញចូលបាន សម្រាប់ពលរដ្ឋស៊ីវិល។ សេចក្តីថ្លែងការរបស់យោធារុស្សី ដែលបានបញ្ជាក់បែបនេះថា៖ តាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់រុស្ស៊ី និងផ្អែកលើគោលការណ៍មនុស្សធម៌ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី សម្រេចនឹងបើកច្រករបៀង មនុស្សធម៌ចេញពីទឹរោងចក្រដែក Azovstal...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ឃុំខ្លួនមន្ត្រីនគរបាលម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងដើម ខែមេសា ឆ្នាំ២០២០។ យោងតាមដីកាបង្គាប់ឃុំខ្លួន របស់តុលាការ បានឱ្យដឹងថា ជនជនជាប់ចោទរូបនេះ ឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា យានណាមួយរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលទៅដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬសម្ភារៈសម្រាប់តម្រូវការរបស់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់សម្រាប់ការបំផ្លាញ” ។ លោក Shoigu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ កំពូលរបស់រុស្ស៊ី ដោយកត់សម្គាល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែម្នាក់ទៀតទេ ក្នុងពេលអ្នកជាសះស្បើយចំនួន១១នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៥៩នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៦៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
បរទេស៖ យោងតាមអ្នកនាំពាក្យ របស់ក្រសួងការបរទេស កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា លោករដ្ឋមន្ត្រី ក្រសួងការបរទេស Antony Blinken គឺបានតេស្តឃើញវិជ្ជមានកូវីដ ប៉ុន្តែអក្ការៈមិនធ្ងន់ធ្ងរ ហើយលោកកំពុងការងារពីគេហដ្ឋាន នៅពេលនេះ។ អ្នកនាំពាក្យលោក Ned Price បានបញ្ជាក់ទៀតថា៖ លោករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំង គ្រប់គ្រាន់ទាំងអស់ទាំងដូសជម្រុញ ផងដូចនេះ លោកមានអក្ការៈ ធ្វើទុក្ខតិចតួចបំផុត។ទោះបីជាយ៉ាងណាក្តី...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយក្រូអាស៊ី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ។ នាឱកាសអនុញ្ញាតឲ្យលោក Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសក្រូអាស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ...
ភ្នំពេញ៖ ខណៈកំពុងរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កំពង់ផែពហុបំណងនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លើផ្ទៃដីប្រមាណជា៦០០ហិកតា ចាយលុយអស់១៥០០លានដុល្លារ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កំពង់ផែពហុបំណងនេះ គឺបម្រើឲ្យវិស័យដឹកជញ្ជូនទូទាំងពិភពលោក មិនមែនសម្រាប់តែចិនមួយនោះទេ សូមមតិសាធារណជនមួយចំនួនកុំយល់ច្រឡំ...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) បានស្នើដាក់ទណ្ឌកម្មដ៏តឹងតែងបំផុត របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃពុធនេះ រួមទាំងការហ៊ុមព័ទ្ធប្រេង ជាដំណាក់កាល ខណៈដែលក្រុង គៀវ បានលើកឡើងថា ទីក្រុងម៉ូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ហើយសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់រុស្ស៊ី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីសន្តិសុខស្បៀងអាហារ និងជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី នៅក្នុងខែឧសភា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Linda Thomas-Greenfield ដែលជាប្រធានក្រុមប្រឹក្សាសម្រាប់ខែនេះបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ។ កម្មវិធីរបស់ក្រុមប្រឹក្សាសម្រាប់ខែឧសភា បង្ហាញពីការជជែកដេញដោលបើកចំហលើ “ទំនាក់ទំនងរវាងជម្លោះប្រដាប់អាវុធ និងអសន្តិសុខស្បៀង” ក៏ដូចជាការសង្ខេបអំពីហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ។ លោក...