ព័ត៌មានជាតិ

រុស្ស៊ី ប្រកាសច្រកភៀសខ្លួន ក្បែររោងចក្រ Azovstal ចំនួន៣ថ្ងៃសម្រាប់ ពលរដ្ឋស៊ីវិលចាកចេញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា យោធារបស់ប្រទេសរុស្សីបានប្រកាស ក្នុងការផ្អាកសកម្មភាពរបស់ខ្លួនចំនួន ៣ថ្ងៃនៅរោងចក្រផលិតដែក Azovstal នាទីក្រុង Mariupol ដើម្បីបើកច្រកផ្លូវភៀសខ្លួន និងចក្រនៃសកម្មភាពមនុស្សធម៍ អាចធ្វើដំណើរចេញចូលបាន សម្រាប់ពលរដ្ឋស៊ីវិល។

សេចក្តីថ្លែងការរបស់យោធារុស្សី ដែលបានបញ្ជាក់បែបនេះថា៖ តាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់រុស្ស៊ី និងផ្អែកលើគោលការណ៍មនុស្សធម៌ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី សម្រេចនឹងបើកច្រករបៀង មនុស្សធម៌ចេញពីទឹរោងចក្រដែក Azovstal ដើម្បីជម្លៀសជនស៊ីវិល ដែលភាគច្រើនជាកម្មករ ស្ត្រី និងកុមារដែលកំពុងជ្រកកោននៅក្រោមដី។

គួរឲ្យដឹងដែរថាច្រករបៀងនេះ នឹងចាប់ផ្តើមដំណើរការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសៅរ៍ និងពីម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាចជារៀងរាល់ថ្ងៃ។ ពលរដ្ឋស៊ីវិលដែលចាកចេញពីរោងចក្រនេះ នឹងអាចធ្វើដំណើរទៅទីណា ក៏បានទាំងតំបន់ដែលគ្រប់គ្រង ដោយយោធាអ៊ុយក្រែន ឬគ្រប់គ្រងដោយយោធារុស្សី។

រំលឹកដែរថា កាលពីថ្ងៃអាទិត្យកន្លងមកតំបន់នេះ ត្រូវបានគេជន្លៀសពលរដ្ឋជាច្រើនរយនាក់ មកហើយក្រោយកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដោយ អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top