ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា បច្ចុប្បន្នក៏មានបណ្តាក្រុមហ៊ុនឯកជន មួយចំនួនជំពាក់បំណុលរដ្ឋ ដូច្នេះត្រូវបំពេញ កាតព្វកិច្ចជូនរដ្ឋឲ្យបានត្រឹមត្រូវ ដោយត្រូវប្រញាប់មកបង់ពន្ធ ៕
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានី។ ធុងបែងចែកសំរាមចំនួន ៥០ឈុត (១៥០ធុង) នឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋឱ្យធ្វើការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីប្រគល់និងទទួលធុងបែងចែកសំរាមដែលបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តារដ្ឋមន្រ្តី គ្រប់ក្រសួង ធ្វើជារដ្ឋមន្រ្តីពេញអាណត្តិ កុំធ្វើតែពាក់កណ្តាលទី ព្រោះមិនពិបាកក្នុងដកចោលនោះទេ យ៉ាងយូរត្រឹម២៤ ម៉ោងប៉ុណ្ណោះ ។ សម្តេចតេជោថ្លែងបន្តថា ស្នើឲ្យអស់លោក លោកស្រីបន្តធ្វើជារដ្ឋមន្រ្តីពេញអាណត្តិ កុំធ្វើពាក់កណ្តាលទី ព្រោះមិនពិបាកដករដ្ឋមន្រ្តីចោលនោះ មិនយូរទេត្រឹម២៤ម៉ោង ដករដ្ឋមន្រ្តីមួយចេញហើយ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងចំៗទៅលើលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា គឺជារដ្ឋមន្រ្តីម្នាក់ ដែលមិនសហការជាមួយរដ្ឋមន្រ្តីផ្សេងទៀត ទាក់ទងទៅនឹងករណីចាំមួយចំនួនទៀត ដែលជាករណីចាំបាច់ ។ ការថ្លែងរបស់សម្តេចនេះ ក្រោយពីរដ្ឋមន្រ្តីកសិកម្ម មិនសហការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រឿងករណីនាំចូលជ្រូក៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអង្គភាពមួយ ដែលបានដាក់សំណើ សុំទិញរថយន្តទំនើប២គ្រឿង ខណៈបច្ចុប្បន្នកំពុងមាន តម្រូវការលើបញ្ហាកូវីដ ។ សម្តេចតេជោបានថ្លែងបន្តថា ថ្មីៗនេះ មានអង្គភាពមួយត្រូវការ ចំណាយចាំបាច់ទិញរថយន្ត២គ្រឿង ស៊េរីទំនើបបម្រើការងារមូលដ្ឋាន ។ សម្តេចថា គ្មានហេតុផលអ្វី ត្រូវទិញទេ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃ២៣ កុម្ភៈ បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យលទ្ធភាព លើបងប្អូនខ្មែរ-ឥស្លាម ដើម្បីឲ្យចូលបម្រើការងារ មុខងារ សាធារណៈ យ៉ាងហោចណាស់ ត្រឹមជាអភិបាលរង អភិបាលស្រុក ឬខណ្ឌ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានការចូលរួមពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ដោយសារតែឃើញសកម្មភាព របស់មន្រ្តីអាជ្ញាធរ នៅតាមមូលដ្ឋាន ហាក់មិនយកចិត្តទុកដាក់ លើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋខ្លួន ក្នុងនាមជាអាណាព្យាបាលនោះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឆ្លៀតក្នុងឱកាសអញ្ជើញ ជាអធិបតីភាព បូកសរុបលទ្ធផល នៃអង្គសន្និបាតក្រសួង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដាស់តឿនក្រើនរំលឹកជាថ្មីម្តងទៀត ដល់មេឃុំ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួន ជាស្រេចដើម្បីស្វែងរក “ដំណោះស្រាយការទូត” ចំពេលមានភាពតានតឹង ជាមួយ លោកខាងលិច ជុំវិញអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ពីព័ត៌មានបារាំង AFP។ លោកពូទីន បាននិយាយបន្ទាប់ពី សភាជាន់ខ្ពស់ បានផ្តល់ការយល់ព្រម ជាឯកច្ឆ័ន្ទ ដល់គាត់...
នៅថ្ងៃទី ២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានការណ៍ នៅតំបន់ភាគខាងកើតអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ។ នៅថ្ងៃដដែលនោះ រុស្ស៊ី បានប្រកាសទទួលស្គាល់ “សាធារណរដ្ឋពីរ” នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់មក សហរដ្ឋអាមេរិក ក៏បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ទៅលើរុស្ស៊ី ហើយប្រទេស លោកខាងលិចមួយចំនួន ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការដាក់ទណ្ឌកម្មនេះ...