ព័ត៌មានអន្តរជាតិ

Update: លោក ពូទីន និយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួន ជាស្រេច ដើម្បីស្វែងរក “ដំណោះស្រាយការទូត” ចំពេលមានភាពតានតឹង ជាមួយ លោកខាងលិច ជុំវិញអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួន ជាស្រេចដើម្បីស្វែងរក “ដំណោះស្រាយការទូត” ចំពេលមានភាពតានតឹង ជាមួយ លោកខាងលិច ជុំវិញអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍​ពីព័ត៌មាន​បារាំង AFP។

លោកពូទីន បាននិយាយបន្ទាប់ពី សភាជាន់ខ្ពស់ បានផ្តល់ការយល់ព្រម ជាឯកច្ឆ័ន្ទ ដល់គាត់ ក្នុងការដាក់ពង្រាយ “អ្នករក្សាសន្តិភាព” ទៅកាន់តំបន់ដាច់ចេញ ពីអ៊ុយក្រែនចំនួនពីរ និងមានសក្តានុពល ចូលទៅក្នុងផ្នែកផ្សេងទៀតនៃអ៊ុយក្រែន។

To Top