ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃសៅរ៍នេះ។ លោកបណ្ឌិត សូមយកឱកាសនេះសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល ចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីថ្ងៃទី១៣...
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ (ឪពុក ម្ដាយនិងកូន) ត្រូវបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងស្រុកសំរោង ខេត្តតាកែវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធន់ធំ និងម៉ូតូ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។ បើយោងតាមប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងហេតុការណ៍នេះ បានឱ្យដឹងជាបឋមថា ការស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់នេះ បណ្ដាលមកពីភាគីរថយន្ដធន់ធំ បានបើកបញ្រ្ចាសទិស...
នីហ្សេរីយ៉ា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា លំនៅដ្ឋាន របស់ពលរដ្ឋនីហ្សេរីយ៉ា ប្រហែល៩០.០០០ខ្នង ត្រូវបានលិចទឹក ជាលទ្ធផល នៃទឹកជំនន់នៅក្នុងរដ្ឋចំនួន២៧ នៃរដ្ឋចំនួន៣៦ របស់ប្រទេសនេះ ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សប្រហែល៥០០នាក់ និង១,៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ។លោក...
អង់ការ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា យ៉ាងហោចណាស់ មនុស្ស២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀត ជាប់នៅក្រោមដី បន្ទាប់ពីការផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅខេត្ត Bartin ភាគខាងជើង នៃប្រទេសតួកគី ។មនុស្សប្រហែល១១០នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែនៅពេលផ្ទុះ ដែលស្ទើរតែពាក់កណ្តាល នៃពួកគេនៅជម្រៅជាង៣០០ ម៉ែត្រ ។ លោក Fahrettin...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន SPA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន នឹងអាចទទួលបានជំនួយ ជាមនុស្សធម៍ ជាច្រើនរយលានដុល្លារ បន្ថែមទៀត ពីប្រទេសសេដ្ឋីអារ៉ាប់មួយ។ នៅក្នុងជំនួបគ្នា តាមទូរស័ព្ទរវាងព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky...
អាស្តាណា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា ការហៅកងកម្លាំង បម្រុងរបស់រុស្ស៊ី ទៅប្រយុទ្ធ នៅអ៊ុយក្រែន ដែលត្រូវបានរិះគន់ថា មានភាពវឹកវរ ដោយសម្ព័ន្ធមិត្តវិមានក្រឹមឡាំង មានសារៈសំខាន់ណាស់...
បរទេស ៖ កាលពីថ្ងៃសុក្រម្សិមិញនេះ សហរដ្ឋអាមេរិក បានប្រកាសបង្ហាញ នូវកញ្ចប់ជំនួយយោធា ដែលមានតម្លៃប្រមាណជាង ១០០លានដុល្លារ ដែលជាកញ្ចប់ថវិកា ក្រោមគម្រោងជំនួយបរទេស ទៅឲ្យប្រទេសហ្វីលីពីន ។ សេចក្តីប្រកាសដែលត្រូវ បានធ្វើឡើង ដោយទូតអាមេរិកប្រចាំក្នុងទីក្រុងម៉ានីល ហើយបញ្ជាក់ទៀតថា វាគឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងបង្កើនសមត្ថភាព ការពារជាតិ សម្រាប់ប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះនិង ជាពិសេសការធ្វើទំនើបកម្មយោធា។...
ភ្នំពេញ: សមត្ថកិច្ចនគរបាលខ័ណ្ឌដង្កោ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន១៤ នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជាប់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ ប្រព្រឹត្ត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅ ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថាប្រទេស បេឡារូសបានចាប់ផ្តើម អនុវត្តផែនការថ្មី មួយហើយ ដែលអាចឲ្យកងកម្លាំងយោធា រវាងប្រទេសរុស្សីនិងបេឡារូស ធ្វើការជាមួយគ្នាលើទឹកដីរបស់ខ្លួន ។ លោកប្រធានាធិបតី បានគូសបញ្ជាក់អំពីបំណង និងអត្ថប្រយោជន៍អំពីផែនការ បញ្ចូលកងកម្លាំងរវាងគ្នាលើកនេះ គឺធ្វើឡើងនៅចំពេលដែលប្រទេស កំពុងមានភាពតានតឹងតាមតំបន់ព្រំដែនផង...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សី លោក Vladimir Putin បានធ្វើការលើកឡើងថា មកដល់ពេលនេះរុស្សីមិនទាន់ចាំបាច់ ក្នុងការប្រើប្រាស់ការវាយប្រហារ ទ្រង់ទ្រាយធំឡើយ ទៅលើប្រទេសអ៊ុយក្រែន ពោលគឺនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានធ្វើការបាញ់មីស៊ីល ជាច្រើនរះទៅលើប្រទេស អ៊ុយក្រែន។ លោកប្រធានាធិបតី បានបន្តទៀតថា គោលដៅធំបំផុតនិងអទិភាពបំផុត ដែលរុស្សីចង់វាយប្រហារនោះ...