ព័ត៌មានអន្តរជាតិ

រន្ធត់! យ៉ាងហោចណាស់ មនុស្ស២៥នាក់ បាត់បង់ជីវិត និងជាច្រើននាក់ កំពុងជាប់គាំងក្រោយផ្ទុះ ក្នុងអណ្តូងរ៉ែនៅតួកគី

អង់ការ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា យ៉ាងហោចណាស់ មនុស្ស២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀត ជាប់នៅក្រោមដី បន្ទាប់ពីការផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅខេត្ត Bartin ភាគខាងជើង នៃប្រទេសតួកគី ។
មនុស្សប្រហែល១១០នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែនៅពេលផ្ទុះ ដែលស្ទើរតែពាក់កណ្តាល នៃពួកគេនៅជម្រៅជាង៣០០ ម៉ែត្រ ។

លោក Fahrettin Koca រដ្ឋមន្ត្រីសុខាភិបាលតួកគី បានថ្លែងថា មនុស្ស១១នាក់ត្រូវបានជួយសង្គ្រោះ និងកំពុងត្រូវបានព្យាបាល ។

កាលពីពេលយប់គេបានទម្លាក់ បុគ្គលិកសង្គ្រោះបន្ទាន់កំពុងជីកថ្ម ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ។

រូបភាពវីដេអូបង្ហាញពីអ្នករុករករ៉ែ ដែលងើបឡើងខ្មៅ និងភ្នែកស្រវាំង អមដោយក្រុមអ្នកជួយសង្គ្រោះនៅឯកន្លែងនៅ Amasra នៅឆ្នេរសមុទ្រខ្មៅ ។

ក្រុមគ្រួសារ និងមិត្តភក្តិ របស់អ្នកបាត់ខ្លួនក៏អាចត្រូវបានគេឃើញ នៅឯអណ្តូងរ៉ែផងដែរ ដោយរង់ចាំព័ត៌មានអំពីមនុស្ស ជាទីស្រលាញ់របស់ពួកគេយ៉ាងអន្ទះសារបំផុត ។

ការផ្ទុះនេះត្រូវបានគេជឿថា បានកើតឡើងនៅជម្រៅប្រហែល៣០០ម៉ែត្រ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suleyman Soylu បានលើកឡើងថា មនុស្សចំនួន៤៩នាក់កំពុងធ្វើការនៅក្នុងតំបន់ “ប្រថុយប្រថាន” ចន្លោះពី៣០០ទៅ៣៥០ម៉ែត្រនៅក្រោមដី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top