ផ្លូវច្បាប់ដើរតួនាទីយ៉ាងសំខាន់មួយក្នុងការជួយពង្រឹងជំហររបស់អាជិវកម្ម ពិសេសជួយដល់សហគ្រិនថ្មីថ្មោងតាំងពីដំណាក់ការចាប់ផ្តើមអាជីវកម្មដំបូងៗ និងក្នុងពេលដែលអាជីវកម្មវិវត្ត និងប្រតិបត្តិការទៅមុខ។ មើលឃើញពីភាពសំខាន់នៃផ្នែកនេះហើយ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបង្កើនយន្តការនានាដើម្បីសម្រួលជួយសហគ្រិន តាមរយៈការបង្កើតថ្នាលចុះបញ្ជីឌីជីថល ការលើកលែងពន្ធលើវិស័យអាទិភាពខ្លះ ការបង្កើតស្ថាប័នគាំពារសហគ្រិនថ្មី ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ជាដើម។ សប្តាហ៍នេះ ក្រុមការងារយើងបានជួបសម្ភាសន៍ផ្ទាល់ជាមួយសហគ្រិនខ្មែរយើងជុំវិញរឿងរ៉ាវផ្នែកច្បាប់នេះ។ លោក ង៉ែត សុផាត សហស្ថាបនិក និងជានាយកប្រតិបត្តិនៃeCOបានបញ្ជាក់ថាសហគ្រិនថ្មីថ្មោងពិតជាត្រូវការជាពិសេសនូវសេវាកម្មផ្នែកច្បាប់ដើម្បីជួយដល់startup របស់ខ្លួន។ លោក រំលឹកថា លោកបានប្រើសេវាកម្មប្រឹក្សាយោបល់ផ្លូវច្បាប់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ពិនិត្យឃើញ មានការចែកចាយ និងលក់វ៉ាក់សាំង INDIRAB mcf គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងវ៉ាក់សាំង INDIRAB មានលេខបញ្ជីកា CAM R1 0376 IV-12 ដែលចែកចាយដោយក្រុមហ៊ុន VAC PHARMA Co., LTD។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ត របស់កម្ពុជា ប្រឆាំងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន ជាពិសេសការចូលរួមដោយផ្ទាល់ របស់សម្ដេចតេជោ ចំពោះការជួយស្វែង រកដំណោះស្រាយ នៅមីយ៉ាន់ម៉ា ។ ក្នុងឱកាសចូលជួបសម្ដែង ការគួរសមជាមួយសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង សមាគមកីឡា ប្រដាល់ក្រសួងការពារជាតិ ឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ នៃព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានបន្ទោសសហរដ្ឋអាមេរិកថា ជាអ្នកបង្ខំប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ឱ្យឈ្លានពានអ៊ុយក្រែន ។ ការកត់សម្គាល់របស់លោក ត្រាំ បានកើតឡើងនៅពេល ដែលរុស្ស៊ី បានបន្តជាប់គាំងនៅក្នុង “ប្រតិបត្តិការយោធាពិសេស” ដែលកំពុងតស៊ូរបស់ពួកគេ ដែលបញ្ជា ដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន...
គៀវ ៖ យោងតាមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា ការដាច់ឧបករណ៍ទំនាក់ទំនង Starlink កំពុងធ្វើឱ្យមានភាពតានតឹង ដល់យោធាអ៊ុយក្រែន ខណៈដែលខ្លួនចាប់ផ្តើមការវាយលុក ដើម្បីដណ្តើមយកទឹកដី ដែលកាន់កាប់ដោយរុស្ស៊ីមកវិញ ។ Starlink ដែលជាប្រព័ន្ធអ៊ីនធឺណេតផ្កាយរណប ដែលដំណើរការដោយ SpaceX បានដាក់ពង្រាយបច្ចេកវិទ្យា ទៅកាន់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បានឈ្លានពានប្រទេសនេះ កាលពីចុងខែកុម្ភៈ ។ នាយកប្រតិបត្តិ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានហៅការផ្ទុះ ដែលបានបំផ្លាញ ស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀថា ជា “អំពើភេរវកម្ម” ហើយបានលើកឡើងថា អ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ។ លោក ពូទីន បានឲ្យដឹងនៅក្នុងវីដេអូមួយ នៅលើបណ្តាញ Telegram របស់វិមានក្រឹមឡាំងថា ” គ្មានការងឿងឆ្ងល់នោះទេ នេះជាសកម្មភាព នៃអំពើភេរវកម្ម...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោត ចុងក្រោយ) បញ្ជីឈ្មោះទីតាំង ការិយាល័យ ចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើឲ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមបណ្ដាឃុំ-សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩នាក់ទៀត ខណៈជាសះស្បើយ ចំនួន៦នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១៣៧ ៩៣៦នាក់ អ្នកជាសះស្បើយ ចំនួន១៣៤ ៨០៥នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់ ៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បិទសន្និបាតកាយរិទ្ធជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធ យ៉ាងសកម្មមួយដែលបានចូលរួម គាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យ ក្នុងសកម្មភាពស្ម័គ្រចិត្ត ក៏ដូចជាអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ សូមរំលឹកថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ...